ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖ មានគេអញ្ជើញឲ្យធ្វើធំទៀតហើយ

262

ភ្នំពេញ៖រដូវឃោសនាបោះឆ្នោតនេះសុខៗមានគេអញ្ជើញខ្ញុំ ប៉ាអាទ្រូឲ្យទៅធ្វើអ្នកធំទៀតហើយប្រសិនបើគេឈ្នះឆ្នោតនោះ ។
នេះបានចំជាអស្ចារ្យមែន ។

គួរឲ្យស្រណោះណាស់មួយជីវិតនេះមិនចង់ធ្វើជាអ្នកធំសោះព្រោះសូម្បីតែពេលសម្រាប់ជិះកង់ហាត់ប្រាណក៏គ្មានអញ្ចឹងហើយបានជាប៉ាអាទ្រូខ្ញុំសុខចិត្តធ្វើជាទីប្រឹក្សាយមរាជនោះ ។កាលពីឆ្នាំ១៩៩៣នៅពេលឃោសនាបោះឆ្នោតអាណត្តិទី១មានលោកបណ្ឌិតច្បាប់មកពីស្រុកបារាំងកោះហៅប៉ាអាទ្រូខ្ញុំឲ្យទៅធ្វើចៅហ្វាយក្រុងម្ដងហើយប្រសិនបើគាត់បានជាប់ឆ្នោតនោះ ។កាលណ្ណោះបក្សលោកឡុង បូរ៉ា។ដោយសារតែធុញទ្រាន់នឹងគេបបួលទៅធ្វើជាអ្នកធំបែបនេះហើយទើប ប៉ាអាទ្រូខ្ញុំដកខ្លួនចេញពីពិភពគុនមកធ្វើជាទីប្រឹក្សាគេដែលជាការងារមួយចាំតែគេប្រើដោយសក្តិយស ។ចុះឆ្នាំ២០១៨ទៅហើយហេតុអ្វីក៏នៅតែមានអ្នកមកចងកម្មចងពៀរជាមួយប៉ាអាទ្រូខ្ញុំម្លេះមកបបួលខ្ញុំធ្វើធំទៀតហើយបើគេឈ្នះឆ្នោតនោះ ។

តាមពិតទៅប៉ាអាទ្រូខ្ញុំមិនមានចំណូលចិត្តទេពេលនេះភាពក្លៀវក្លាលែងមានដូចកាលពីឆ្នាំ១៩៩៣ហើយព្រោះអាយុជាង៥០ឆ្នាំសក់ក៏២ពណ៌កម្លាំងក៏ខ្សោយសុខចិត្តទុកពេកទៅស្ទូចត្រីកំសាន្តអារម្មណ៍វិញ ល្អជាងមិនជាប់ឈ្មោះពុករលួយនិងយកដីរដ្ឋនិងរាស្ត្រលក់ដែរ។

ថ្មីៗនេះលាក់បាំងអីមានគណៈបក្សមួយដែលឡូឡាឮជាងគេមកបបួលខ្ញុំឲ្យធ្វើគយបើគេឈ្នះឆ្នោតអាណត្តិនេះ ។ទំនងជាគាត់ថាលេងទេមើលទៅព្រោះប៉ាអាទ្រូខ្ញុំគ្មានជំនាញគយទេហើយអាកន្លែងហ្នឹងដឹងតែគេមិនយកយើងទេព្រោះវាខ្លាញ់ណាស់គេប្រាកដជាយកគ្នាគេហើយមិនដែលអាណាភ្លើយកប៉ាអាទ្រូខ្ញុំទេ ។

ថ្ងៃមុនប៉ាអាបឿនក្លើខ្ញុំក៏មានគេមកចែចូវវាឲ្យធ្វើធំដែរតែវាទំនងមិនធ្វើដែរទេព្រោះខុសជំនាញវា ។បើធ្វើជាគ្រូអង់គ្លេសទំនងជាវាធ្វើហើយចំជំនាញគឺមេការការ៉ាអូខេនោះទើបវាទំនងជាងហេស ហា ។មនុស្សជិតចូលរ៉ឺត្រែតហើយមិនលើកលែងឲ្យទេបែរជាចង់ឲ្យទៅជួយកាន់គយទៀត ៕

អត្ថបទដែលជាប់ទាក់ទង