ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀក ប៊ុនឌឿន និងដែន សាយ៉ាមប្រកួតចុងក្រោយបង្គ្រប់កិច្ច

87

ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី២៩មិថុនានេះ សម្រាប់អ្នកប្រដាល់កម្ពុជាវៀក ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការពារជាតិ និងអ្នកប្រដាល់ថៃដែន សា
យ៉ាម(Den Sayam) គឺជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។
ការប្រកួតវិលជុំក្នុងពូលដែលអ្នកប្រដាល់មួយរូបៗ ត្រូវវ៉ៃ៤ប្រកួតនោះ ៣ ប្រកួតរបស់ប៊ុនឌឿន និងសាយ៉ាម
ឈ្នះបានតែ១ប្រកួតដូចគ្នា តែចាញ់ដល់ទៅ២ប្រកួតឯណោះ ។
៣ប្រកួតរបស់ប៊ុនឌឿនឈ្នះពិន្ទុគូប្រកួតបាន តែមួយប្រកួតតែចាញ់២ប្រកួតគឺចាញ់ដោយសន្លប់ទាំងអស់ ។
នៅក្នុងព្រឹត្តិការណ៍នេះប៊ុនឌឿនវ៉ៃអន់មែនទែននេះ ទំនងមកពីគេខ្ជីខ្ជារក្នុងការហ្វឹកហាត់តែម្ដង ។ចំពោះដែន សាយ៉ាម
វិញគេឈ្នះដោយពិន្ទុមួយប្រកួត ចាញ់ដោយពិន្ទុ១ប្រកួតនិងចាញ់ដោយសន្លប់១ ប្រកួត ។
ការប្រកួតមួយនេះទោះបីនរណាឈ្នះ ឬ ចាញ់ក៏ត្រូវហាលអាវដែរតែពួកគេ ត្រូវប្រកួតឲ្យអស់ពីសមត្ថភាពបើ
មិនដូជ្នោះទេគេនឹងមិនបាន ទទួលលុយតម្លៃខ្លួនឡើយ ។ ប៊ុនឌឿនមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៤ដង ចាញ់១៦
ដង និងស្មើពិន្ទុ២ ដង ។
ចំពោះអ្នកប្រដាល់ថៃដែន សាយ៉ាមវិញគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៦ដង ចាញ់១៧ដង និងស្មើពិន្ទុ
២ ដង ។ការប្រកួតចុងក្រោយនេះនរណាមានសំណាងល្អ ?
សុខ សាវិនត្រូវជួបប្រកួតជាមួអ្នកប្រដាល់ថៃផេត ង៉ាម(Phat Ngam) ។នេះជាការប្រកួតមួយដែលសាវិន
មិនមបារម្ភអ្វីទាំងអស់ព្រោះគេមានកៅអីសម្រាប់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចទៅហើយ ឯ ផេត ង៉ាមប្រសិនបើគេ
ចាញ់ក៏ទំនងជាគ្មានបញ្ហាអ្វីនោះទេ ។
សាវិន៣ប្រកួតរបស់គេឈ្នះទាំង៣ប្រកួត ហើយសុទ្ធតែវ៉ៃគូប្រកួតឲ្យសន្លប់ទាំង៣ប្រកួត ។ចំពោះផេត ង៉ាម
វិញមួយប្រកួតដំបូងរបស់គេចាញ់ ដោយស្វ័យប្រវត្តិដោយសារតឬរក្សាទម្ងន់មិនបាន ការប្រកួតលើកទី២គេផ្ដួលសូត្រ
ប៊ុនធីក្លិបបក្សីស្លាបដែកឲ្យសន្លប់នៅទឹកទី៤ និង ប្រកួតលើកទី៣ផ្ដួលវៀក ប៊ុនឌឿននៅទឹកទី១ ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះអាចតឹងតែងតែ សាវិនទំនងជាមានលទ្ធភាព ដណ្ដើមជ័យជំនះច្រើនជាង។
សាវិនមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៧៤ដង ចាញ់២៧ដងនិងស្មើពិន្ទុ៦ដង ។ចំពោះផេត ង៉ាមវិញគេមានប្រវត្តិ
ប្រកួតចំនួន៨៧ដង ឈ្នះ៧០ដង ចាញ់១៥ដង និងស្មើពិន្ទុ២ ដង ។ នរណាជាអ្នកខ្លាំង ?

អត្ថបទដែលជាប់ទាក់ទង