ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបើកបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ហើយអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់

82

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ឲ្យដឹងថា អ្នកដំណើរម្នាក់ ពុំស្គាល់អត្តសញ្ញាណម្នាក់ ត្រូវរថយន្តបុកស្លាប់ នៅនឹងកន្លែងកើតហេតុ ពេលកំពុងជិះម៉ូតូម្នាក់ឯង ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុង តាមស្រាវជ្រាវរកចាប់ខ្លួន។
កណីនេះបានកើតឡើង នៅវេលាម៉ោង ​១៩:៤០ នាទីយប់​ នាថ្ងៃទី ​២៥-០៦-២០១៩ នៅលើផ្លូវជាតិលេខ ៤៨ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល បង្ករដោយរថយន្ត បុកនឹងម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ ប្រុស (ជនរងគ្រោះ​ពុំទាន់ស្គាល់អត្តសញ្ញាណ) ​ស្លាប់នៅនឹងកន្លែងកើតហេតុ រួចរថយន្តបង្ករ​ Toyota កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាក ភ្នំពេញ​2O-7442  ម្ចាស់រថយន្តបានរត់គេចខ្លួន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ បានយកទៅរក្សាទុកនៅ មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីស្វែងរកសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម្ចាស់រថយន្តបង្ក កម្លាំងជំនាញយើង កំពុងស្រាវជ្រាវរក៕

អត្ថបទដែលជាប់ទាក់ទង