ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឌ្រូនទៅរំខានព្រលានយន្តហោះសាំងហ្គាពួរ ជាថ្មីម្តងទៀត?

118

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថាកាលពីថ្ងៃទី២៥មិថុនា នេះថាអាជ្ញាធរអាកាសចរស៊ីវិលសាំងហ្គាពួរបានថ្លែងការថា ការរកឃើញអាកាសយានខ្នាតតូច បើកបរដោយគ្មានមនុស្សឬហៅថា ឌ្រូននៅក្នុងតំបន់ហាមឃាត់នៃព្រលានយន្តហោះChangi កាលពីថ្ងៃចន្ទបាន ធ្វើអោយជើងហោះហើរដែល ត្រៀមហោះចេញដំណើរចំនួន១៨ជើង ត្រូវបានពន្យាហើយជើងហោះហើរ៧ទៀត ដែលប្រុងចុះត្រូវបង្វែរ អោយទៅចុះនៅព្រលានផ្សេង។
នេះគឺជាមករំខានលើកទី២ក្នុងរយះ ពេល១សប្តាហ៍នេះ។កងទ៏ព ប៉ូលីសព្រមទាំង មន្រ្តីអាជ្ញាធរសាំងហ្គាពួរបានចុះ ទៅរកយន្តហោះឌ្រូននោះតែរកមិនឃើញដាន។

អត្ថបទដែលជាប់ទាក់ទង