ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ មានវិធានការបង្ក្រាបគ្រឿងញៀនតាមក្លឹបកម្សាន្តទាំងតូច ទាំងធំក្នុងរាជធានីភ្នំពេញអោយអស់ នៅក្នុងឆ្នាំ២០១៩នេះ

90
ភ្នំពេញ៖  អាជ្ញាធរគ្រារាជធានីភ្នំពេញមានវិធានការជាថ្មី
ម្តងទៀត ដោយនិងបង្ក្រាបឲ្យអស់នូវគ្រឿងញៀននៅតាមក្លឹបកម្សាន្ត ខារ៉ាអូខេ ទាំងតូច ទាំងធំនៅក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៩នេះ ខណៈដែលគ្រឿងញៀននៅតែជាបញ្ហាប្រឈម ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ស្រទាប់យុវវ័យ។
   ការដាក់នូវវិធានការបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ ២០១៩នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤កម្លាំងមានសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
   លោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការបង្ក្រាបគ្រឿងញៀននៅតែអនុវត្តបន្ត នៅតាមក្លឹបកម្សាន្ត នានានៅក្នុងរាជធានីភ្នំពេញ បើទោះបី នៅតាមក្លឹបកម្សាន្តទាំងនោះមានខ្នងបង្អែកធំប៉ុណ្ណាក៏ដោយ ដោយយើងនឹងអនុវត្តតាមអនុសាសន៍របស់សម្ដេចក្រឡាហោមស ខេង ថានៅឆ្នាំ២០១៩ នេះគឺជាឆ្នាំដែលយើងត្រូវលុបបំបាត់ឲ្យអស់បញ្ហាគ្រឿងញៀននៅតាមបណ្ដាក្លឹបកំសាន្តខារ៉ាអូខេ នានានៅទូទាំងប្រទេស ។ ដោយហេតុថា នៅតាមក្លឹបកម្សាន្ត ទាំងនោះភាគច្រើនលើសលប់គឺសុទ្ធតែជាស្រទាប់យុវជន យុវវ័យ នាំគ្នាពពាក់ពពូនទៅសេបគ្រឿងញៀននៅក្នុងក្លឹបដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ធនធានមនុស្ស។
    លោកស ថេតបានបញ្ជាក់ផងដែរថា ក្នុងនាមសមត្ថកិច្ច ត្រូវតែបង្ក្រាបអោយអស់ បទល្មើសនានានៅតាមមូលដ្ឋាន រួមទាំងបទល្មើសក្មេងទំនើងអុកឡុកនៅតាមមូលដ្ឋានជាដើម សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនិងជឿជាក់មកលើកម្លាំងមានសមត្ថកិច្ចរបស់យើង។
     អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ច ការពារសន្តិសុខ ជូនប្រជាពលរដ្ឋគឺជាការងាររបស់ សមត្ថកិច្ចនិងអាជ្ញាធររបស់យើង ដូច្នេះទេយើងត្រូវតែរួមគ្នាធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព។
   ពាក់ព័ន្ធនឹងក្លឹប កំសាន្តនានាទោះបីតូចឬធំនៅក្នុងរាជធានីភ្នំពេញទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ត្រូវតែចុះត្រួតពិនិត្យ ហើយបើដឹងថានៅក្នុងក្លឹបកម្សាន្តដំបូងមានបង្កប់ទៅដោយគ្រឿងញៀនដាច់ខាតត្រូវតែធ្វើការបង្ក្រាបបិទអាជីវកម្មក្លឹបទាំងនោះតែម្ដង។
   លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា រាល់ក្លឹបកំសាន្ត និង ktv ទាំងអស់ អាជ្ញាធរខណ្ឌយើងត្រូវណែនាំពួកគាត់ ឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តទាំងនោះ បើពួកគាត់មិនស្ដាប់តាមការណែនាំរបស់យើងទេ យើងក្នុងនាមជាអាជ្ញាធរមូលដ្ឋានត្រូវតែបិទកាសអាជីវកម្មក្លិបរបស់ពួកគាត់។
  លោកឃួងស្រេងក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាគឺជាប្រទេសមួយមានភាពស៊ីវីល័យហើយ ដូច្នេះទេត្រូវតែមានអ្វីៗគ្រប់យ៉ាង មានទាំងក្លិបកម្សាន្តមានទាំងខារ៉ាអូខេមានទាំងកន្លែងហូបចុកផឹកស៊ី និងកន្លែងសប្បាយភាពមួយចំនួនទៀត ប៉ុន្តែអ្វីដែលសំខាន់ទីមួយនោះគឺ គឺបញ្ហាសន្តិសុខ ហើយអ្នកដែលការពារ និងរក្សាបាននូវសន្តិសុខនេះ គឺមានតែកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចរបស់យើងនឹងហើយ ដូច្នេះទេយើងត្រូវតែអូនរួមគ្នាការពារឲ្យបានសន្តិសុខ ធ្វើយ៉ាងណាឲ្យភូមិឃុំមានសុវត្ថិភាព ទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋ៕
អត្ថបទដែលជាប់ទាក់ទង