ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣៨ប្រទេសហើយដែល បានចុះឈ្មោះរត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរលើកទី៦ ថ្ងៃទី៤សីហា

83

ភ្នំពេញ:ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី ៦ ឆ្នាំ២០១៩ (6thKhmer Em pire Full Marathong) នឹងធ្វើនៅថ្ងៃទី៤សីហាលើទឹកដីដីខេត្តសៀមរាប ។
ក្នុងព្រឹត្តិការណ៍នេះ ក្រៅពីរត់ម៉ារ៉ាតុងដែលមានចម្ងាយ៤២,១៩៥គីឡូម៉ែត្រ ក៏មានរត់ពាក់ កណ្ដាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) រត់១០គីឡូម៉ែត្រ និង រត់កំសាន្ដជាលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ ។
ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៦មិថុនា លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថាថវិកាដែលបាន មកពីព្រឹត្តិការណ៍នេះគឺសម្រាប់ប្រើប្រាស់ ក្នុងគោលដៅមនុស្សធម៌ដូចឆ្នាំមុនៗដែរ ។ទោះបីព្រឹត្តិការណ៍នេះនៅមិន ទាន់មានអ្នកចូលរួមច្រើនក៏ពិតមែន តែលោកជឿថាយ៉ាងហោចណាស់ក៏ ចំនួនអ្នករត់កើនឡើងប្រមាណ១០ភាគរយដែរ ។
គិតត្រឹមពេលនេះចំនួនអ្នកចុះឈ្មោះរត់បាន១.០០០នាក់ ហើយមកពី៣៨ប្រទេស ក្នុងនោះមានចុះឈ្មោះរត់ម៉ារ៉ាតុង ៤២គីឡូម៉ែត្រមានចំនួនជិត៦០០ នាក់ហើយអ្នកចុះឈ្មោះរត់ ២១ គីឡូម៉ែត្រមានចំនួនជាង ៥០០ នាក់។
លោកវ៉ាត់ចំរើនបានឲ្យដឹងទៀតថារដូវនេះ ជារដូវដែលជនជាតិអាស៊ីវិស្សមកាល ហេតុនេះអ្នករត់ភាគច្រើនជាជនជាតិអាស៊ីដែល ក្នុងនោះចិនមានចំនួនច្រើនជាងគេ ក្រៅពីនោះជប៉ុនអាចនៅ លំដាប់លេខ២និងម៉ាឡេស៊ីនៅលំដាប់លេខ ៣ ។
បើតាមលោកសែមផល្លាអ្នករៀបចំព្រឹត្តិការណ៍នេះថា គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានរៀបចំស្ថានីយ៍ផឹកទឹករាល់ ចម្ងាយផ្លូវ២គីឡូម៉ែត្រមានមួយកន្លែង ។ស្នាក់ការពេទ្យ៣កន្លែង រថយន្ដ៨គ្រឿងដែលក្នុងនោះ៥គ្រឿងប្រ
ចាំការ និង៣គ្រឿងចល័តព្រមទាំង មធ្យោបាយសង្គ្រោះបឋមមួយចំនួនទៀត ។
ចំពោះការចេញដំណើររត់ចម្ងាយ៤២គីឡូចេញម៉ោង ៤និង៣0 ២១គីឡូម៉ែត្រចេញម៉ោង៥និង៣០ហើយ ១០គីឡូម៉ែត្រនិង៣គីឡូម៉ែត្រ ចេញម៉ោង៥:៤៥ នាទី ដោយរត់ចេញពីមុខអង្គរវត្តចូលក្រុងវិញ ។សូមរម្លឹកថា កាលពីឆ្នាំកន្លងមក មានអ្នកចូលរួមរត់ជាង៣.០០០នាក់ ។
សូមបញ្ជាក់ថាសម្រាប់អ្នករត់កម្ពុជា មានការចុះឈ្មោះយឺតយ៉ាវ ។ខ្លះទាល់តែជិតដល់ ថ្ងៃទើបមកចុះឈ្មោះឯ
ខ្លះទៀតមករត់ដោយ មិនចុះឈ្មោះក៏មានដែរ ។

អត្ថបទដែលជាប់ទាក់ទង