ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែងកញ្ញា យូប៊ីន ស្លៀកឈុតបែបប្រពៃណីខ្មែរ ធ្វើឲ្យ ទស្សនិច្ចជន ចាប់អារម្មណ៏ខ្លាំង

265

ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន ដែលកំពុងទទួលបានការគាំទ្រ យ៉ាងណាមិញកញ្ញា តែងតែជួយដល់ជនក្រីក្រ មន្ទីពេទ្រ គន្ធបុប្ផា និង ចូលរួមកម្មវិធីសប្បុរសធម៌ផ្សេងៗទៀត ។ យ៉ាងណាមិញកញ្ញា កាន់តែទទួលបានប្រជាប្រិយភាព និងទទួលបានការចាប់អារម្យខ្លាំងពីទស្សនិច្ចជន និង គាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ តាមរយៈ ស្ទាយ៍តុបតែងខ្លួន ដ៏ទាន់សម័យរបស់នាង។ ជាក់ស្ដែង បើក្រលេកទៅមើល បណ្ដាញសង្គមរបស់នាង ដែលមានដូចជាហ្វេសប៊ុក តែងតែមានការ បង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពប្រចាំថ្ងៃ ព្រមទាំងស្ទីលតុបតែងខ្លួនផងដែរ។ ក្នុងនោះដែរ នាងបានតុបតែងដោយសម្លៀកបំពាក់បុរាណខ្មែរ ពណ៌ទឹកសមុទ្រ និងមានការផាត់មុខបែបធម្មជាតិ ដែលមើលទៅស្រស់ស្អាត សក្តិសមជានារីខ្មែរពិតៗតែម្ដង ព្រមទាំងទទួលបានពាក្យ សរសើរ ពីហ្វេនៗមិនដាច់ពីមាត់នោះទេ។ តាមរយៈរូបទាំងនោះភាគច្រើន កញ្ញា ស៊ីន យូប៊ិន តែងស្ថិតក្នុងសម្លៀកបំពាក់បែបសម័យ ដែលមើលទៅមានលក្ខណៈឃ្យូតៗ និងគួរឲ្យស្រលាញ់ទៀតផង។ ប៉ុន្តែស្រាប់តែប៉ុន្មានម៉ោងមុននេះ តារាស្រីវ័យក្មេងរូបនេះ បានស្ថិតក្នុងឈុតបែបប្រពៃណីខ្មែរយ៉ាងសមសួនវិញម្ដង ៕

អត្ថបទដែលជាប់ទាក់ទង