ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសជាតិបាយថ្ងៃត្រង់មួយពេល ជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជា

858

ភ្នំពេញ:មិនមែនដាច់បាយទេតែដោយរវល់ធ្វើការចង់ ដាច់ម៉ោងខ្ជិលទៅផ្ទះ ឆ្លៀតបាយថ្ងៃត្រង់មួយពេលជាមួយក្រុមជម្រើសជាតិ ។
នេះជាការហូបបាយមួយពេលដោយមិនមាន ការព្រៀងទុកតែទោះជាយ៉ាងណាក៏ ត្រូវតែអញ្ជើញប្រមុខកីឡា
ជម្រើសជាតិឲ្យមកជាមួយដែរបើ មិនដូច្នោះទេចុងភៅមិនអនុញ្ញាតឲ្យឡើយ ព្រោះគ្មានប័ណ្ណជាកីឡាជម្រើសជាតិ ។
សម្រាប់កីឡាជម្រើសជាតិដែលបានទទួល អាហារមួយថ្ងៃ៣ពេលក្នុងទំហំ ទឹកប្រាក់១១ដុល្លារឬ៤៤.០០០រៀល ។
ជាកិត្តិយសដែរដែលអាហារមួយពេលនេះ មានការចូលរួមពីសំណាក់លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិ
ហ្វឹកហ្វឺនកីឡា កញ្ញាអ៊ួក កន្និថាដែលជាជំនួយការលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡាដែល
ជាសមាជិកមួយរូបដែលមាន ភារកិច្ចត្រួតពិនិត្យពីគុណភាព អាហារសម្រាប់ក្រុមជម្រើសជាតិ ។
អាហារថ្ងៃត្រង់មួយពេលនេះ មានម្ហូប៣មុខតាមទម្លាប់ធម្មតា ដែលក្នុងនោះមានសម្លម្ជូរគ្រឿងសាច់គោលាយ
ប្រហិត ខទំពាំងសាច់ជ្រូក ឆាស្ពៃចង្កឹះគ្របពងទា និងបង្អែមផ្លែចេក ។ បើពេលព្រឹកគឺធ្វើតាមរបៀបអាហារពេល
ព្រឹកតែមានបន្ថែមទឹកដោះគោឆៅ ។
កញ្ញាអ៊ួក កន្និថាបានឆ្លៀតប្រាប់ឲ្យដឹងថា សម្រាប់អាហារនេះកីឡាករ-កីឡាការិនី ភាគច្រើនគឺត្រូវបន្ថែមទៀត
តែមិនសំខាន់ព្រោះពួគេអាច បរិភោគបានដោយគ្មានបញ្ហា តែបើមិនមែនជាអ្នកកីឡាម្ហូបនេះ អាចបរិភោគមិនអស់នោះ ទេ ។
លោកប៉ុន សុខដែលជាប្រមុខកីឡាជម្រើសជាតិកម្ពុជា បានបង្ហើបឲ្យដឹងថា កន្លងមកលោកកែវ រ៉ាមីប្រធាន
សហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជាបានធ្លាប់មក ភ្លក្សម្ដងដែរលោកទទួលស្គាល់ថា ជាអាហារដែលអាចទទួលយកបាន
ពិសេសអាហាមានអនាម័យ ស្លាបព្រា សមស្រុសដោយទឹកក្ដៅ ។
ទោះជាយ៉ាងណាក៏មានអ្នកខ្លះគេមិនពេញចិត្ត និង មិនសូវពេញចិត្តចំពោះអាហារនេះដោយគេចង់បានលុយ
យកទៅធ្វើម្ហូបដោយខ្លួនឯង ។
លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាធ្លាប់មានប្រសាសន៍ថា រយៈពេល៤ឆ្នាំដែលក្រសួង
ប្ដូរឲ្យគេយកលុយទៅធ្វើហូបខ្លួនឯងនោះ មេដាយស៊ីហ្គេមធ្លាក់ចុះ ។ នេះអាចដោយសារតែគេបរិភោគអាហារដែល
មិនសូវមានកាឡូរីធ្វើឲ្យគេ មិនសូវមានកម្លាំងក្នុងការហ្វឹកហាត់ ។
លោកប៉ុន សុខទទួលស្គាល់ថាកីឡាជម្រើសជាតិ ដែលហូបចុកនៅមជ្ឈមណ្ឌល ទាំងកីឡាជម្រើសជាតិទាំង
កីឡាជម្រើសជាតិថ្នាលមានចំនួន៦០០នាក់ ហេតុនេះការធ្វើម្ហូបតម្រូវចិត្តមនុស្សចំនួនច្រើនប៉ុណ្ណេះ គឺជៀសមិនផុតពី
ការមិនពេញចិត្តខ្លះហើយ ។
លោកនាយកមជ្ឈមណ្ឌលបានអះអាងថា បើនរណាចង់ឆ្មក់មក ភ្លក្សម្ហូបរបស់កីឡាជម្រើសជាតិគឺ អាចឆ្មក់បានតែសំខាន់ចុងភៅ មិនផ្ដល់ឲ្យតែគេអាចទាក់ទងមក លោកនៅពេលដែលគេមកដល់ អាហារដ្ឋានដើម្បីកុំឲ្យគេចោទលោកថា រៀបចំត្រៀមទុកជាមុន ។
លោកក៏ប្រកាសដែរថាគ្រូបង្វឹក ឬអគ្គលេខាធិការសហព័ន្ធ-ប្រធានសហព័ន្ធអាច មកសាកអាហាររបស់កីឡា
ជម្រើសជាតិបានគ្រប់ពេល ។ លោកស្វាគមន៍ជានិច្ច ។

អត្ថបទដែលជាប់ទាក់ទង