ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា១៥ប្រភេទនឹងទៅចូលរួមប្រកួត កីឡាប៉ូលីសពិភពលោកលើកទី១៨នៅចិន

1,105

ភ្នំពេញ:លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃនិងជាប្រធាន
អង្គភាពកីឡានគរបាលជាតិ នឹងបញ្ជូនកីឡាចំនួន១៥ប្រភេទកីឡាទៅ ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភព
លោកលើកទី១៨នៅទីក្រុងChengduប្រទេសចិន ។
ព្រឹត្តិការណ៍នេះត្រូវបានគេប្រសិទ្ធិនាមថាThe18th World Police and Fire Games2019 ។ ការប្រកួត
ដែលមានរយៈពេល១១ថ្ងៃនោះគឺចាប់ផ្ដើមពីថ្ងៃទី៨ដល់១៨សីហា ។ នេះជាលើកទី១ហើយដែលនគរបាលកម្ពុជាចូល
ក្នុងព្រឹត្តិការណ៍ហ្គេមពិភពលោកផ្នែកប៉ូលីសបែបនេះ ។
កីឡាទាំង១៥ប្រភេទនេះ មានចំនួនសរុបទាំងប្រតិភូដឹកនាំគ្រូបង្វឹក មន្ត្រីផ្លូវការចំនួន៩៦រូបហើយថវិកាចេញ
ទៅប្រកួតនេះឧបត្ថម្ភដោយ សម្ដេចក្រឡាហោមទាំងស្រុង ។
ប្រភេទកីឡាទាំង១៥នេះរួមមានការាតេ-ដូ តេក្វាន់ដូWT Decathlonដែលជាប្រភេទកីឡាមាន១០វិញ្ញាសា
នៃប្រភេទកីឡាអត្តពលកម្ម ប្រភេទកីឡាHeptathlon (មាន៧វិញ្ញាសានៃប្រភេទកីឡាអត្តពលកម្ម) ចំបាប់ យូដូ វាយ
សី ហែលទឹក វាយកូនឃ្លីលើតុ ទ្រីយ៉ាត្លុង អត្តពលកម្ម ប្រភេទកីឡាទូកនាគ(ទូកប្រពៃណី)ពាក់កណ្ដាលម៉ារ៉ាតុង
ជីជីតស៊ូ និង បាល់ឱប ។
នៅពេលដែលសួរថាការប្រកួតក្នុងកម្រិតពិភពលោកបែបនេះ តើកម្ពុជាមានសង្ឃឹមថា នឹងដណ្ដើមបានមេដាយឬទេ ?លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងដែលជាប្រមុខកីឡានគរបាលជាតិបញ្ជាក់ថា យើងទៅប្រកួតគោលដៅ
របស់យើងគឺរកមេដាយ ។យើងត្រូវតែមានជំនឿចិត្តរឿងបាន ឬមិនបានវាជារឿងក្រោយ ការប្រកួតតែយើងមានជំនឿ
ចិត្តព្រោះយើងត្រៀមខ្លួន ជាមុនបានល្អណាស់ ។

អត្ថបទដែលជាប់ទាក់ទង