ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ទ្រឹស្ដីសម័យសាមកុក និង យុគសម័យថ្មី

409

សម័យសាមកុកគឺជាយុគសម័យវ៉ៃគ្នាដណ្ដើមទឹកដីតែសម័យថ្មីយើងនេះ ជាសម័យដែលអ្នកមានបន្លំយកដី ឬ
លួចព័ទ្ធដីរដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួន តែទីបំផុតអ្នកធ្វើបែបនេះគេចគុកមិនរួចឡើយ ។
សង្គ្រាមដណ្ដើមដីយុគសម័យសាមកុក និងយុគសម័យនេះសាហាវដូចគ្នា ។ សម័យសាមកុកគេប្រើដាវលំ
ពែងតែសម័យនេះគេប្រើអំណាច ប្រើលុយ ប្រើបក្សពួក ឬខ្ចីដៃអ្នកខ្លាំងដើម្បីដណ្ដើមដី ឬបន្លំយកដីពីប្រជាជនស្លូត
ត្រង់ ខ្លះថ្លើមធំហ៊ានលួចដីរដ្ឋទៅទៀត ។
ដោយសារតែអញ្ចឹងហើយទើបពួកគេខិតខំស្វះស្វែងរកខ្នងបង្អែក មិនរកម្ដេចនឹងបានបើតុលាការសព្វថ្ងៃកាន់
តែឯករាជ្យហើយហ្នុងស្រួលមិនស្រួលព្រៃ ស អញ្ជើញទៅលេងឥឡូវ ។ ខុសពីសម័យសាមកុក លាវប៉ី ស៊ុនឈាន ឆាវ ឆាវប្រជែងគ្នាដណ្ដើមដី ។
ម្ខាងៗសុទ្ធតែខិតខំស្វះស្វែងរកអ្នកខ្លាំងតែអ្នកដែលសំណាងល្អ លាវប៉ីបានជូកឺលាងមកពិតជាអស្ចារ្យមែន គឺ
អស្ចារ្យរហូតឆាវ ឆាវនិយាយថាជូកឺលាងជាមនុស្សស្អីទៅឲ្យតែមានស្បៀង និង លូយអាចជប់ចេញកងទ័ព១០ម៉ឺន
នាក់ឯណោះ ។ មេទ័ពគួនអ៊ីរបស់លាវ ប៉ីក៏ធ្វើឲ្យឆាវ ឆាវកោតក្រែងខ្លាំងដែរ ។
ឆាវ ឆាវគាត់មានទស្សនៈថាគាត់សុខចិត្តក្បត់ មនុស្សលើលោកតែគាត់មិន ឲ្យមនុស្សលើលោកក្បត់គាត់ឡើយ
តែទោះជាយ៉ាងណាក៏គាត់ជាមនុស្សមានសច្ចៈធម៌ រហូតនិយាយថាគាត់សុខចិត្តឲ្យគួន អ៊ីនៅជាសត្រូវរបស់គាត់តែ
គាត់មិនដាច់ចិត្តសម្លាប់គួនអ៊ីឡើយ ។
នេះជាទស្សនៈទូលំទូលាយមួយដែលកំពុងតែមាន នៅក្នុងចិត្តប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចអគ្គមហា
សេនាបតីតេជោហ៊ុន សែនតែម្ដង ។ តែឆាវ ឆាវមិនមែនចិត្តទូលាយសម្រាប់មនុស្សគ្រប់ៗគ្នាឡើយ ។សូម្បីតែសាច់
ឈាមគាត់ក៏គាត់ហ៊ានសម្លាប់ដែរសំខាន់អ្នកនោះកុំរំខានកិច្ចការគាត់ ។
គេនៅចាំថាកាលពីមិនព្រឹត្តិការណ៍ឆ្នាំ១៩៩៧ ដែលមនុស្សម្ខាងនាំខ្មែរក្រហមមក ពេញទីក្រុងភ្នំពេញហើយពួកគេប្រមាថជីវិតគាត់ ខ្លះថាគាត់ត្រូវបានសម្លាប់ តែទីបំផុតសម្ដេចនៅតែមាន ព្រហ្មវិហារធម៌ចំពោះអ្នកទាំងនោះនៅ
ពេលដែលអ្នកតាំងនោះធ្លាក់ខ្លួនពីខ្លា មកជាឆ្មាហើយគាត់ថែមទាំងយកអ្នកទាំងនោះ ឲ្យមកជួយគាត់ក្នុងការកសាង
ជាតិទៀតផងតែសំខាន់គឺស្មោះត្រង់ ។ កុំលេងល្បែងចាប់ដៃជាន់ជើង ។

អត្ថបទដែលជាប់ទាក់ទង