ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់បានសម្រេច តែរត់មិនរួចដោយត្រូវប្រជាពលរដ្ឋជួយអន្តរាគមន៍យកកៅអីគប់អោយដួលម៉ូតូ ចាប់បានម្នាក់រត់រួច២នាក់

76

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចប៉ូលីសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ខណៈដែលយុវជនម្នាក់នេះនិងបក្សពួកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច តែរត់មិនរួចដោយត្រូវប្រជាពលរដ្ឋជួយអន្តរាគមន៍ យកកៅអីគប់អោយដួល ទើបប៉ូលីសឃាត់ខ្លួនបានម្នាក់នេះតែម្តង។
អំពើឆក់នេះបានកើតឡើងកាលពីរាត្រី ថ្ងៃព្រហស្បតិ ១៥រោច ខែ បឋមាសាឍ ឆ្នាំច.សំរិទ្ធិស័ក.ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង ២១និង០០នាទី នៅចំណុចមុខផ្ទះលេខ១៥៦ ផ្លូវលេខ១២២ ក្រុមទី៣៦ នភូមិ១០ នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះគ្រី សុភ័ក្រ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦១J ផ្លូវវេងស្រេង នភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន ១- ម៉ូតូចំនួន០១គ្រឿង ម៉ាកHonda C125 ពណ៌ខ្មៅ សិរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-2967 លេខតួ និង ម៉ាស៊ីន: 5254081 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) ។ ២- ទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក iphone 6 plus ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ) ។ ៣- ខ្សែដៃចំនួន ១ ខ្សែធ្វើអំពីលោហៈធាតុពណ៌លឿងស្លេក (ជារបស់ជនសង្ស័យ)។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញា ភេទប្រុស អាយុប្រហែល៤៨ឆ្នាំ ជនជាតិខ្មែរ (យកទូរស័ព្ទ
ពីជនសង្ស័យ បានមកវិញមិនដាក់ពាក្យប្ដឹងឡើយ ) ។


មន្ត្រីប៉ូលីសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក បានអោយដឹងដោយតាមការបំភ្លឺរបស់ឈ្មោះ ណុប គា ថា នៅមុនពេលកើតហេតុថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោងប្រហែល២១ និង 00 នាទី ជនរងគ្រោះកំពុងឈរនិយាយទូរស័ព្ទនៅមុខហាងផឹកស៊ី យីហោជៀម មាស (ផ្ទះលេខ១៥៦ ផ្លូវលេខ១២២ ក្រុមទី៣៦ភូមិ១០ សង្កាត់ទឹកល្អក់ទី ១ (កន្លែងកើតហេតុ) ក៏ត្រូវបានជនសង្ស័យឈ្មោះ គ្រី សុភ័ក្ត្រ ភេទប្រុស អាយុ១៩ឆ្នាំ(ឃាត់ខ្លួនបាន)រួមជាមួយបក្សពួក០៣នាក់ ទៀតជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេច ហើយបាននាំគ្នាជិះម៉ូតូគេចតាមផ្លូវ
លេខ១២២ទិសដៅពីកើតទៅលិចក៏ត្រូវបានពលរដ្ឋរួមនិងឈ្មោះ ណុប គា ស្ទាក់យកកៅអីគប់ទៅលើជន សង្ស័យបណ្ដាលឱ្យដួលម៉ូតូចំនួន ០១គ្រឿង ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ គ្រី សុភ័ក្រ្ត ចំណែកជនសង្ស័យជាអ្នកបើកម៉ូតូ ដែលដួលបានរត់ឡើងជិះម៉ូតូរបស់បក្ខពួក គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ទៅចំណែកជនរងគ្រោះបានយកទូរស័ព្ទ របស់ខ្លួនបានវិញ ហើយបានយកម៉ូតូជិះចេញទៅបាត់ដោយពុំបានមកដាក់ពាក្យប្ដឹងឡើយ ។
មន្ត្រីប៉ូលីសបន្តថា នៅពេលឃាត់ខ្លួនសមត្ថកិច្ច បានយកទឹកនោមរបស់ជនសង្ស័យ ទៅធ្វើតេស្តស្វែងរកសាធាតុញៀនជាលទ្ធផល អវិជ្ជមាន ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ គ្រី សុភ័ក្រ្ត កំពង់ឃាត់ ខ្ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ
ទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង