ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សរ រាជសីហ៍លេចមុខជាថ្មី

152

​ភ្នំពេញ:អ្នកប្រដាល់សរ រាជសីហ៍ក្លិបមោងឬស្សីមរតកគុនខ្មែរ ដែលមួយរយៈនេះការប្រកួតរបស់គេមិនសូវជួបសំណាងល្អនោះ បានលេចមុខជាថ្មី ដើម្បីប្រកួតជាមួយអ្នកប្រដាល់ គៀរជីស្ថាន សេហ្គេយ៍(Sergei) លើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១៥កក្កដា ។

​នេះជាលើកដំបូងហើយដែលអ្នកប្រដាល់គៀរជីស្ថានរូបនេះ មកប្រកួតនៅស្រុកខ្មែរ ។ បើតាមការផ្ដល់ដំណឹងពីលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់បរទេស មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះ បានអះអាងថា អ្នកប្រដាល់រូបនេះគេចេញទៅប្រកួត នៅប្រទេសនានាច្រើនគ្រាន់បើ ។

​លោកមិនហ៊ានអះអាងថា អ្នកប្រដាល់រូបនេះខ្លាំង ឬខ្សោយនោះទេ តែលោកធានាថាគេនឹងវ៉ៃបានល្អមើល ព្រោះអ្នកប្រដាល់រូបនេះ គឺជាប្រភេទមាន់ដែលគេចិញ្ចឹមសម្រាប់ឲ្យប្រកួត ។

​សរ រាជសីហ៍មួយរយៈនេះ ការប្រកួតរបស់គេជួបបរាជ័យញឹកញាប់ណាស់ ទោះបីការវ៉ៃចេញរបស់គេធ្ងន់ក៏ពិតមែន តែចិត្តរបស់គេមិនធំឡើយ ហើយភាពអំណត់របស់គេក៏មិនខ្លាំងដែរ ។

​រាជសីហ៍មានប្រវត្តិប្រកួតចំនួន៦៥លើក ឈ្នះ៥៣លើក និង ចាញ់១២លើក ។ ចំពោះសេហ្គេយ៍វិញគេមានប្រវត្តិប្រកួតចំនួន៤៥ដង ឈ្នះ៣៨ដង ចាញ់និង ចាញ់៧ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?៕

អត្ថបទដែលជាប់ទាក់ទង