ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន ដើម្បីពដើម្បីពិភាក្សា លើការងារ​បរិស្ថាន និងជម្រុញ​ការ​អភិវឌ្ឍន៍​ ក្នុង​រាជធានីភ្នំពេញ​

150
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីរសៀល​ថ្ងៃ​សុក្រ ១១រោច ខែជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​១ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន លោកមីណូរុ គីអ៊ូឈី ( H.E. Minoru KIUCHI ) ដើម្បីពិភាក្សា​ការងារ ​ពាក់ព័ន្ធ​ការគ្រប់​គ្រង​សំរាម ការងារ​ដឹក​ជញ្ជូន ការងារ​លូប្រឡាយ និងប្រព័ន្ធ​ទឹក​សម្អុយ​ និងការងារ​អភិរក្ស​បរិស្ថាន ដើម្បី​កែលម្អ​បរិស្ថាន និង​ជម្រុញ​ការ​អភិវឌ្ឍន៍​ក្នុង​រាជធានីភ្នំពេញ​។
  ក្នុងជំនួបសម្ដែងការគួរសមនោះដែរក៏មានវត្តមានលោក ហូរីណូអ៊ូឈី ហ៊ីដេហ៊ីសា ( H.E. HORINOUCHI Hidehisa ) ឯកអគ្គរាជទូត​វិសាមញ្ញា​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក សូហ្គាណូ យូអុីឈី ( Mr. Sugano Yuichi ) ប្រធាន​JICA ប្រចាំកម្ពុជា លោក គូសុីយ៉ាម៉ា សាតូរុ ( Mr. Kushiyama Satoru ) ប្រធាន​មន្ទីរ​បរិស្ថាន​គីតា​គ្យូស៊្សូ ។
   ក្នុងដំណើរទស្សនកិច្ចនេះ គឺទី១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញនិងគីតា​គ្យូស៊្សូក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រីភាព ទី២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងដែលកំពុងតែអនុវត្ត រវាងទីក្រុងគីតាគ្យូស៊្សូនិងទីក្រុងភ្នំពេញលើការគ្រប់គ្រងសំណល់រឹងនៅក្នុងរាជធានីភ្នំពេញ ។ ទី៣ ដើម្បីថ្លៃងអំណរគុណដល់ក្រុមការងារក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញដែលតែងតែចំណាយពេលវេលា ក្នុងការជួបពួកគាត់ នៅពេលដែលពួកគាត់មកបំពេញទស្សនៈកិច្ចនៅរាជធានីភ្នំពេញ៕
អត្ថបទដែលជាប់ទាក់ទង