ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ក្រឡា​ហោម​ស​ ខេង​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាសចូល​កាន់​មុខ​តំណែង​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ

74

ខេត្ត​ព្រះសីហនុ៖ ព្រឹក​ថ្ងៃទី ២៩ខែ​មិថុនា​ ឆ្នាំ​២០១៩​ ថ្មី​ៗ​នេះ​ សម្តេច​ក្រឡា​ហោម​ស​ ខេ​ង ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ។
តាម​ព្រះ​រាជ​ក្រឹត្យ​លេខ​ សន​ រកត០៦១៩/៩១៤ ចុះ​ថ្ងៃទី​២៤​ខែមិថុនា​ ឆ្នាំ​២០១៩​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឯក​ឧត្តម​គួច​ ចំរើន​ អភិបាល​ ខេត្ត​កំពង់​ចាម​ មក​កាន់​មុខ​តំណែង​ជា​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​។
តាម​ព្រះ​រាជ​ក្រឹត្យ​លេខ​សន​ រកត ០៦១៩ /៩៤៣ ចុះ​ថ្ងៃទី ២៧ខែ​មិថុនា​ ឆ្នាំ​២០១៩​ ត្រូវ​បាន​តម្លើង​ឋានន្តរ​ស័ក្តិ​ ដល់​ឧត្តម​សេនីយ៍​ឯក​ យន្ត​ មីន​ អត្តលេខ​ ០០០៩៥៣ ជា​នាយ​ឧត្តម​សេនីយ៍​នាយ​ទាហាន​ ថ្នាក់​ឧត្តម​សេនីយ៍​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ និង​តែងតែ​មុខ​តំណែង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​៕



អត្ថបទដែលជាប់ទាក់ទង