ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តកំពង់ឆ្នាំងាំង អំពាវនាវដល់អាជ្ញាធរនិងសមត្ថកិច្ច ត្រូវបន្តទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនអោយអស់ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន

75

ខេត្តកំពង់ឆ្នាំង៖ ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្វឡើង ក្រោមប្រធានបទ ក្រោមប្រធានបទ សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព។ ពិធីធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

លោកស្រី ឧត្តមសេនីយ៍ទោ ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង គ្រឿងញៀនបានមានប្រសាសន៍ថាៈ ការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះគឺដើម្បីឆ្លើយតបអោយបានសមស្របទៅតាមស្ថានភាពជាក់ស្តែង នៃបញ្ហ។ដើម្បីដាស់តឿន ក្រើនរំឮកដល់ជនគ្រប់រូប អោយយកចិត្តទុកដាក់និង ចូលរួមកាន់តែសកម្ម ថែមទៀតក្នុងការបង្ការទប់ស្កាត់ និង ដោះស្រាយបញ្ហា ដែលមានការពាក់ព័ន្ធ និង គ្រឿងញៀន ។

លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ បញ្ហាគ្រឿងញៀន នៅតែជាចំណុចប្រឈមដ៏គ្រោះថ្នាក់ ពុំទាន់មានការថយចុះនៅឡើយទេដូចជាការដាំ ការផលិត ការដឹកជញ្ជូន ការជួញដូរ សារធាតុគីមីដែលខុសច្បាប់ ពីកន្លែងមួយទៅកន្លែងមួយទៀត នៅតែបន្តសកម្មភាព តាមគ្រប់មធ្យោបាយដើម្បីជួញដូរគ្រឿងញៀន នៅតាមទីផ្សារងងឹត ដែលកំពុងមានការកើនឡើង ទាំងការជួញដូរ និង ការប្រើប្រាស់ ។
លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ទៀតថាៈខេត្តកំពង់ឆ្នាំង គឺជាខេត្តដែលងាយទទួលរងនូវឥទ្ធិពល ដោយសារការចរាចរសារធាតុញៀនដោយខុសច្បាប់ ។ ឆ្លើយតបទៅនិងបញ្ហាទាំងនេះ ខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ អនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងលើកទី១ និង បានបន្តអនុវត្តផែនការប្រយុទ្ធប្រឆាំងលើកទី៤របស់រាជរដ្ឋាភិបាល ដោយធ្វើការបបង្រ្កាបបានជាបន្តបន្ទាប់នូវរាល់សកម្មភាព ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនូវរាល់សកម្មភាពបទល្មើសគ្រឿងនៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង ។

លោកឈួរ ច័ន្ទឌឿន បានអំពាវនាវ អោយចូលរួមគាំទ្ររាល់សកម្មភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ហើយមន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាត កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពបំផុត៕

អត្ថបទដែលជាប់ទាក់ទង