ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង​ បានបញ្ជាក់ធ្ងន់ៗថា​ ខេត្តព្រះសីហនុ ត្រូវរក្សាឱ្យបានដាច់ខាតនូវអត្តសញ្ញាណជាតិ​ ដេីម្បីចាក់ឆ្ងាយរាល់មតិរិះគន់នានា

93


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍​ គូសបញ្ជាក់ធ្ងន់ៗ​ ហេីយក្រើនរំលឹក និងដាស់តឿនដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុថា រាល់ការអភិវឌ្ឍខេត្តមួយនេះ ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ​ តាមរយៈធ្វេីយ៉ាងណារាល់ការរៀបចំស្លាកសញ្ញាផ្សេងៗត្រូវតែដាក់អក្សរខ្មែរពីលើជានិច្ច ហើយអក្សរបរទេសត្រូវដាក់ពីខាងក្រោម។

សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។

សម្តេចក្រឡាហោម ថ្លែងថា «ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ត្រូវរក្សាឱ្យបានដាច់ខាតអត្តសញ្ញាណជាតិ ដើម្បីឱ្យអ្នកទេសចរចូលមកលេងកម្សាន្ត និងវិនិយោគបានដូចគ្នា។ ខ្ញុំគាំទ្រកន្លងទៅផ្លាកសញ្ញានានាយើងបានកែសម្រួល តែសុំឱ្យបន្តទៅទៀត។ យើងដើរមើលប្រទេសណា គេដាក់អក្សរប្រទេសគេណុងហើយ អក្សរបរទេសគេដាក់ខាងក្រោម»។​

អត្ថបទដែលជាប់ទាក់ទង