ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាន់ហ្វ្រាំងមិនស៊ី ហ៊ីយ៉ានដាយ រេចង្កូតចូលទៅក្នុងសាលា បុកក្មេង សិស្សសាលាម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

167
ភ្នំពេញ៖ ក្មេងប្រុសជាសិស្សសាលាម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ ហើយត្រូវបានជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងជាន់ហ្វ្រាំងមិនស៊ី រេចង្កូតទៅបុកក្មេងដែលចេញពីសាលាទយ៉ាងពេញទំហឹងនោះ។
   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៩ មិថុនាវេលាម៉ោង៥និង១៥នាទី នៅមុខសាលាបឋមសិក្សាយបាត តាមបណ្តោយផ្លូវជាតិលេខ១ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
  អ្នកបើកបរឈ្មោះ ទេព សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D១៦៩១ ។
  ចំណែក ក្មេងដែលស្លាប់ ឈ្មោះ ស្រេង បញ្ញា ភេទប្រុស អាយុ៩ឆ្នាំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
  បើតាមអ្នកបើករថយន្តបង្ក បាននិយាយថា គាត់ដឹកភេសជ្ជៈទៅអ្នកលឿង លុះមកដល់ចំណុចកើតហេតុ រថយន្តរបស់គាត់ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ពេលនោះគាត់បានចង្កូតគេចពីម៉ូតូកង់បីឥណ្ឌា ក៏រេចង្កូតចូលទៅក្នុងសាលា ស្របពេលក្មេងសិស្សសាលា២នាក់ ជិះកង់ចេញពីសាលា ក៏ជ្រុលបុកបណ្តាលអោយក្មេងប្រុសម្នាក់ស្លាប់ និងម្នាក់ទៀតររបួសបាក់ដៃ ៕
អត្ថបទដែលជាប់ទាក់ទង