ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណើត​សេដ្ឋកិច្ច​កម្ពុ​ជា​​ បង្កើន​ឱកាស​ការងារ​ប្រជាជន​កម្ពុជា​ មានការ​ងារ​ធ្វើ​ ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​

528


​បន្ទាយ​មាន​ជ័យ​ ៖​ លោក យឹ​ម​ ឆៃ​លី​ ឧបនាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​​ កំណើត​សេដ្ឋកិច្ច​កម្ពុ​ជា​​ បាន​ធ្វើ​ឲ្យ​ប្រទេស​ដែល​ទើប​រួច​ផុត​ពី​ភ្លើងសង្គ្រាម​ មានការ​រីក​លូតលាស់​គួរ​ឲ្យ​កត់សម្គាល់​ ទទួល​បានការ​វិនិយោគ​ជា​ច្រើន​ រួម​នឹង​បង្កើន​ឱកាស​ការងារ​ប្រជាជន​កម្ពុជា​ មានការ​ងារ​ធ្វើ​ ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ ។

លោកយឹ​ម​ ឆៃ​លី​ ឧបនាយករដ្ឋមន្ត្រី​ ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ ជំរុញ​ចលនា​ភូមិ​មួយ​ ផលិតផល​មួយ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំ​ ស្តី​ពី​ការងារ​ជំរុញ​ភូមិ​មួយ​ ផលិតផល​មួយ​ នៅ​សាល​ប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្តបន្ទាយមានជ័យ​ នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៩​ ។​

លោក​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​រាយការណ៍​សង្ខេប ​ពី​ទីតាំង​ភូមិសាស្ត្រ​ នៃ​ខេត្តបន្ទាយមានជ័យ​ ដែល​ជា​ខេត្ត​មួយ ​ជាប់​នឹង​ព្រំប្រទល់​ប្រ​ទស​ថៃ​ ហើយ​ក៏​ជា​ខេត្ត ​ដែល​មាន​សក្តានុពល​ សេដ្ឋកិច្ច​ខ្លាំងក្លា​ នូវ​ការ​ផ្លាស់​ប្តូរ​ទំនិញ ​នៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ ប៉ោយ​ប៉ែ​ត​ ។​ លោក​អភិបាលខេត្ត បានលើក​ឡើង​ថា​ ​ ខេត្ត​ក៏​មាន​ផលិតផល ​ដែល​ជា​ស្នារ​ដៃ​ខ្មែរ ​យើង​ជា​ច្រើន​ ពិសេស​តម្បាញ​សូត្រ​នៅ​ស្រុក​ភ្នំស្រុក​ រួម​នឹង​ផលិតផល​ ដែល​មាននៅ​តាម​បណ្តា​ស្រុក​ ជា​ច្រើន​ទៀត​ផង​ដែរ​ ។​

លោក យឹ​ម​ ឆៃ​លី​ ឧបនាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ៖​ កំណើត​សេដ្ឋកិច្ច​កម្ពុ​ជា នា​ពេល​បច្ចុប្បន្ន​ បាន​ធ្វើ​ឲ្យ​ប្រទេស ​ដែល​ទើប​រួច​ផុត​ពី​ភ្លើងសង្គ្រាម​ មានការ​រីក​លូតលាស់​ គួរ​ឲ្យ​កត់សម្គាល់​ ក្រោម​ការ​ដឹកនាំ ​របស់​សម្តេចតេជោ ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​អ្នក​មគ្គទេសក៍​ដ៏​ឆ្នើម ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ មានកា​រីក​លូតលាស់​ជា​ខ្លាំង​ ទទួល​បានការ​វិនិយោគ​ ជា​ច្រើន​ រួម​នឹង​បង្កើន​ឱកាស​ការងារ ​ប្រជាជន​កម្ពុជា ​មានការ​ងារ​ធ្វើ​ ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ ។​

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែង​បន្តទៀត​ថា​ ​ ជាមួយ​កំណើនសេដ្ឋកិច្ច​ ផលិតផល ​ដែល​យើង​បាន​ផលិត​បាន​ គឺ​យើង​ប្រើប្រាស់​វត្ថុធាតុដើម​ នៅ​ក្នុងស្រុក​ គឺ​កំពុង​ទទួល​បាន ការ​ពេញ​និយម​ប្រើប្រាស់​ ហើយ​ក៏​បាន​នាំ​ចេញ ​ទៅ​ក្រៅ​ប្រ​ទស​​ ។​ ជាមួយ​គ្នា​នោះ​លោកឧបនាយករដ្ឋមន្រ្តី ​ ក៏​ជម្រុញ​ដល់​កសិករ​ ត្រូវ​ពង្រឹងសមត្ថភាព ​ក្នុង​ការ​ដាំ​ដុះ​ បង្កបង្កើន​ផល​ តាម​លក្ខណៈ​បច្ចេកទេស​ ប្រើប្រាស់​ជីធម្មជាតិ​ ដែល​មាននៅ​ក្នុងស្រុក​ ចៀសវាង​ ការ​ប្រើប្រាស់​ជីគីមី​ និង​ថ្នាំ​កសិកម្ម​ ដែល​វា​ធ្វើ​ឲ្យ​ប៉ះ ​ដល់​អ្នក​ប្រើប្រាស់​ និង​អ្នក​បរិភោគ​ ៕​

អត្ថបទដែលជាប់ទាក់ទង