ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹកជ្រើសរើសជើង​ ឯកយុវជនអាស៊ានលើកទី៤៣ កម្ពុជា មិនបានមេដាយ តែគុណផលល្អជាងមុន

123

ភ្នំពេញ៖ព្រឹត្តិការណ៍ ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក យុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ “(43 rd South East Asia Age Group Swimming Championship 201 9)”ដែលធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោពីថ្ងៃទី
២៨មកនោះបានបញ្ចប់ហើយនៅថ្ងៃទី៣០មិថុនា ។
ប្រទេសចំនួន១០ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលចូលរួមនោះមានប្រទេសតែ៤ប៉ុណ្ណោះ ដែលមិនបានមេដាយដែល
ក្នុងនោះមានកម្ពុជាដែលជាម្ចាស់ផ្ទះមួយដែរ ។ ប្រទេសដែលមិនបានមេដាយនោះមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រ
ទេសប្រ៊ុយណេដារុយហ្សាឡឹម ។
វៀតណាមតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់ គឺឈរនៅកំពូលតារាងរហូត ដោយដណ្ដើមបានបមេដាយចំនួន
១០៩គ្រឿងក្នុងនោះមាស៤៣គ្រឿង ប្រាក់៤១គ្រឿង និងសំរិទ្ធ៤១គ្រឿង ។ ប្រទេសថៃឈរនៅលំដាប់ទី២ដោយរក
បានមេដាយសរុបចំនួន៧៦គ្រឿងក្នុងនោះមាស២៨គ្រឿង គ្រឿង ប្រាក់១៨គ្រឿង និងសំរិទ្ធ១៨គ្រឿង។
ប្រទេសសិង្ហបូរីដណ្តើមមេដាយ៤៣គ្រឿង ដោយមានមេដាយមាស១១គ្រឿង ប្រាក់១៨គ្រឿង និងសំរិទ្ធ១៨គ្រឿង។ ប្រទេសឥណ្ដូនេស៊ីដណ្តើមមេដាយ២០គ្រឿង ក្នុងនោះមេដាយមាស១០គ្រឿងប្រាក់៣គ្រឿងនិងសំរិទ្ធ៧គ្រឿង ។ប្រទេសហ្វីលីពីនដណ្ដើមបាន មេដាយសរុបចំនួន៣០គ្រឿង ក្នុងនោះមេដាយមាស៨គ្រឿងប្រាក់១៣គ្រឿង និងសំរិទ្ធ៩គ្រឿង ។ប្រទេសម៉ាឡេស៊ីដណ្តើមមេដាយ៣៧គ្រឿងក្នុងនោះមេដាយមាស៧គ្រឿង ប្រាក់១៣គ្រឿង និងសំរិទ្ធ១៧គ្រឿង ។
វិញ្ញាសាប្រកួត គឺមានសរុបទាំងអស់ចំនួន ១០៥វិញ្ញាសា ដែលរួមមានក្រុមទី ១ គឺអាយុក្រោម១៣ ឆ្នាំកីឡាករ មាន១៦វិញ្ញាសានិងកីឡាការិនី១៦វិញ្ញាសា។ក្រុមទី២អាយុចាប់ពី១៤ដល់១៥ឆ្នាំកីឡាករមានចំនួន១៦វិញ្ញាសាកីឡាការិនី ១៦ វិញ្ញាសា និងវិញ្ញាសាជាក្រុមមានចំនួន ៩វិញ្ញាសា ។ក្រុម ទី៣ អាយុចាប់ពី ១៦ ដល់ ១៨ ឆ្នាំកីឡាករ មាន១៦ វិញ្ញាសា និងកីឡាការិនីមាន ១៦វិញ្ញាសា ។ ក្នុងការប្រកួត មានមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិ ចំនួន១៥នាក់ មន្ត្រីគណៈកម្មការបច្ចេកទេសកម្ពុជាចំនួន១០០ នាក់ ។
មន្ត្រីបច្ចេកទេសកម្ពុជាចំនួន២រូប បានក្លាយជាមន្ត្រីឆ្នើម ដោយបានទទួលការសរសើរ ពីប្រធានសហព័ន្ធកីឡា
ហែលទឹកអាស៊ានទៀតផង ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ទទួលស្គាល់ថា កម្ពុជាពិតជាស្ថិតក្នុងចំណាត់ថ្នាក់
មួយលំបាកមែន ។កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា មានគុណផល(Perfomance)ល្អជាងមុន ដោយបានបំបែកនូវ
ពេលវេលាចាស់បង្កើត ឡើងនូវពេលវេលាថ្មីដែលប្រសើរជាងមុន ។នេះជាមេរៀន ដែលយើងត្រូវតែបង្កើនការខិតខំឲ្យ
កាន់តែខ្លាំងជាងនេះ ៕

អត្ថបទដែលជាប់ទាក់ទង