ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពថែរទាំផ្លូវជាតិលេ៦៤ប្រវែង​ ជាង៥០គីឡូម៉ែត្រក្នុងភូមិសាស្ត្រ ស្រុកគូលែន

186

ខេត្តព្រះវិហារ៖ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនៅថ្ងៃទី៣០មិថុនានេះបាននិងកំពុងធ្វើសកម្មភាពថែរទាំផ្លូវថ្នល់លើកំណាត់ផ្លូវជាតិលេ៦៤ប្រវែងជាង៥០គីឡូម៉ែត្រក្នុងភូមិសាស្ត្រស្រុកគូលែនដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

   លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានមានអោយដឹងថានៅថ្ងៃទី៣០មិថុនានេះក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូន​ ​ខេត្តព្រះវិហារ​ ​បានចបានចុះថែទាំផ្លូវជាតិលេខ៦៤លេីកំណាត់ផ្លូវប្រវែង៥២,១៥គីឡូម៉ែត្រចន្លោះពី​ PK60+000 ដល់PK112+150​ (NR62)ក្នុងភូុមិសាស្ត្រស្រុកគូលែនខេត្តព្រះវិហារ

   លោកសំលាងទ្រីបានបញ្ជាក់ថាជាលទ្ធផលការងារក្នុងថ្ងៃទី៣០មិថុនានេះ​ ​ក្រុមការងារបានបាញ់កៅស៊ូសៀលស្នាមប្រេះ​ ​និងស្រុតចន្លោះពីគីឡូម៉ែត្រ109+000 ដល់គីឡូម៉ែត្រ​110+000 ស្មើ290ម៉ែត្រការ៉េគីឡូម៉ែត្រ110+000ដល់គីឡូម៉ែត្រ112+000 ស្មើ235ម៉ែត្រការ៉េមលទ្ធផលសរុបស្មើ525ម៉ែត្រការ៉េ៕

 

អត្ថបទដែលជាប់ទាក់ទង