ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនិជនថា៖ ធ្លាប់​ឃើញ ពិធីការិនី​ ហេង​ ​កែវ​នី​តា​ ​ពេលផាត់មុខ​ និងមិនទាន់ផាត់មុខ ស្អាតមួយបែប

363

ភ្នំពេញ៖ ចុងក្រោយ​នេះ​ ទស្សនិជនឲ្យតម្លៃ សម្រស់ ពិធី​ការិនី​ ​ហេង​ ​កែវ​នី​តា​ ​កាន់តែ​មាន​សម្រស់​ និង ​ការ​តែងខ្លួន​ទាន់​សម័យ​គួរ​ឱ្យ​ស្រឡាញ់​ ​​ប៉ុន្តែ​ថ្មី​ៗ​នេះ​គេ​បានឃើញ​រូបថត​របស់​ ​ហេង​ ​កែវ​នី​តា​ ​មួយ​សន្លឹក​ក្នុង​សម្រស់​ធម្មតា ​ឃើញថា​ប្លែក​ និង​ ស្អាត​បែប​ធម្មជាតិ​ ​។​ ​មានការ​លើកឡើង​ពីសំណាក់​មហាជន​ថា​នៅពេល​ផាត់មុខ​ និង ​មិនទាន់​ផាត់មុខ​សម្រស់​របស់​ ​ហេង​ ​កែវ​នី​តា​ ​ពិតជា​ស្អាត ​និង ​ខុសគ្នា​ ​តែ​យ៉ាងណា​ស្អាត​ម្យ៉ាង​ម្នាក់​ ​។​ ​ក្នុង​នោះ​ក៏​មានការ​បន្ថែម​ថា​កាន់តែ​មានឈ្មោះបោះសំឡេង​នៅក្នុង​សិល្បៈ​ ​ហេង​ ​កែវ​នី​តា​ ​កាន់តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត ​ជា​​ពិសេស​ទម្រង់​មុខ​ប្រែប្រួល​ប្លែក​ខុសពី​មុន​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ។​ ​
​ ពិធីការិនី ហេង​ ​កែវ​នី​តា​ ​ក៏​ជាពិធី​ការិនី​ដែល​មានឈ្មោះបោះសំឡេង​នៅក្នុង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ក្នុងចំណោម​​ស្រី​ស្អាត​ជាច្រើន​រូប​ ​។​ ​នាង​លេចមុខ​នៅក្នុង​កម្មវិធី​ជាច្រើន​ដែល​ភាគច្រើន​ជា​កម្មវិធី​ថត​ទុក​នៅក្នុង​​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ ​។ ​ក្រៅពី​នេះ​ ​ហេង​ ​កែវ​នី​តា​ ​ក៏​លេចមុខ​នៅក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​នានា​ផង​ដែរ​ ​។​ ​ការងារ​កាន់តែ​ល្អ​ប្រសើរ​តែបើ​ងាក​មក​ចំ​ណង​ស្នេហ៍​ហាក់​មិនទាន់​មានដំណឹង​ល្អ​បើ​ទោះបី​​គេ​ដឹង​ថា​ ​ហេង​ ​កែវ​នី​តា​ ​និង​លោក​ ​យឹម​ ​ណា​រ៉ា​ ​មាន​ទំនាក់ទំនង​ពិសេស​និងស៊ី​ជម្រៅ​ក្តី​ ​៕​

អត្ថបទដែលជាប់ទាក់ទង