ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានីផ្សព្វផ្សាយពីដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍រាជធានី ដើម្បីបង្កើនការយល់ដឹងលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ

121

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០២ កក្កដា២០១៩នេះបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍រាជធានី ដើម្បីបង្កើនការយល់ដឹងនិងលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ អោយមានសមត្ថភាពក្នុងការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំនិងការកសាងផែនការវិនិយោគ៣ឆ្នាំរំកិលទទួលជោគជ័យ ។

  លោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការប្រជុំផ្សព្វផ្សាយស្ដីពីដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ នាថ្ងៃទី ០២ខែកក្កដា នេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយមានសមត្ថភាពក្នុងការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំនិងការកសាងផែនការវិនិយោគ៣ឆ្នាំរំកិលទទួលជោគជ័យ។ តាមរាជធានី ខណ្ឌត្រូវមានសមត្ថភាព ការយល់ដឹង ដើម្បីចាត់ចែងធនធានរបស់ខ្លួនអោយប្រសើរឡើង ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាននិងអភិបាលកិច្ចមូលដ្ឋានសំដៅលើកកំពស់ការផ្លល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព តម្លាភាពនិងករណីភាព។
  លោកប្រធានក្រុមប្រឹក្សាបន្តថា ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសបានកើតចេញពីការបោះឆ្នោតអសកលនាថ្ងៃទី២៦ឧសភាឆ្នាំ២០១៩កន្លងមក ដែលមានលក្ខណសេរីយុត្តិធម៌ត្រឹមត្រូវនិងមានសម្លាភាព។ ក្រុមប្រឹក្សារាជធានីនិងបន្តខិតខំប្រឹងប្រែងបំពេញតួនាទីទៅតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត ដោយមានការជួយសហការពីថ្នាក់ជាតិ ថ្នាក់ដឹកនាំរាជធានី ខណ្ឌ ទីចាត់ការទាំងអស់និងមន្ត្រីជំនាញពាក់ព័ន្ធ។ ដើម្បីអោយការរៀបចំផែនការអភិវឌ្ឍន៍និងកម្មវិនិយោគ រៀបចំទៅបានល្អស្របតាមលក្ខណៈបច្ចេកទេសនិងឆ្លុះបញ្ចាំងពីតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាពលេដ្ឋ ទៀមទាអោយយើងត្រូវប្រឹងប្រែងរួមគ្នាតាមរយៈកិច្ចសហការ នឹងសិក្សាឲ្យបានម៉ត់ចត់អំពីតម្រូវការរបស់ប្រជាពលរដ្ឋ ធ្វើសមាហរណកម្មផែនការ នានារបស់អង្គភាព មន្ទីរជំនាញ បញ្ចូលរួមគ្នារៀបចំ សៀវភៅផែនការរួមតែមួយ គឺជាផែនការអភិវឌ្ឍន៍៥ឆ្នាំអាណត្តិរបស់ក្រុមប្រឹក្សា។
  លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងឱកាសនោះក៏បានណែនាំឱ្យ ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញត្រូវអនុវត្តទៅតាមសៀវភៅណែនាំស្ដីពីការកម្មវិធី ប្រយោគបីឆ្នាំរំកិលអោយបានពេញលេញនិងបំពេញទៅតាម គោលការណ៍សំខាន់ៗ ០៩ ចំណុច ក្នុងនោះចំណុចទី១ គឺការចែករំលែកព័ត៌មាន ទី២ តម្លាភាព ដោយមិនមានការលាក់លៀម គោលការណ៍និងការសម្រេចនានា ទី៣សុគុន្ធភាពនិងសុខដុមនីយកម្ម ទី៤ ការចូលរួមពិគ្រោះយោបល់ ទី៥ ការឆ្លើយតបនឹងតម្រូវការ ទី៦ គណនីយភាពតាមបែបប្រជាធិបតេយ្យ ទី៧ ប្រសិទ្ធភាពនិងសុក្រឹតភាព សេដ្ឋកិច្ចសង្គម ទី៨ ការធានាចីរភាព ធនធានធម្មជាតិ និងបរិស្ថាន ទី៩ការធានាសមធម៌ មានន័យថាការកងសាងផែនការអភិវឌ្ឍន៍ ត្រូវធានាឲ្យមានការចូលរួមផ្តល់ផលប្រយោជន៍ឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសស្ត្រីកុមារ ជនពិការ ជនក្រីក្រនិងជនងាយរងគ្រោះ៕
អត្ថបទដែលជាប់ទាក់ទង