ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខ្មែររស់នៅ សហគមន៍អឺរ៉ុប ទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន

62

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២​ កក្កដា​ ២០១៩​ នេះបន្ទាប់ពីបានអញ្ជេីញដល់​ អាកាសយានដ្ឋាន​ អន្តរជាតិហ្សឺណែវ​ ប្រទេសស្វីស​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ត្រូវបានទទួលស្វាគមន៍ពីសំណាក់បងប្អូនសហគមន៏ខ្មែរ ដែលរស់នៅក្នុងសហគមន៍អឺរ៉ុបជាច្រើនបានមកទទួលស្វាគមន៍សម្តេចតេជោយ៉ាងរ៉ាក់ទាក់ និងកក់ក្តៅជាទីបំផុត ក្នុងខណៈពេលអញ្ជើញដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងហ្សឺណែវ ប្រទេសស្វីសដែលបងប្អូនខ្មែរខ្លះមក ពីប្រទេសអាល្លឺម៉ង់ ,ប្រទេសបារាំង ,ប្រទេសប៊ែលហ្សិក និងប្រទេសស្វីសនេះ។

សម្តេចតេជោបានអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ នៅសហគមន៍អឺរ៉ុបទាំងអស់ ដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់​ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ នៅទីក្រុងហ្សឺណែវ​ ប្រទេសស្វីស ដែលនេះគឺបានបង្ហាញពីការគោរព ស្រឡាញ់​ គាំទ្រ​ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិយើងអោយមានសុខសន្តិភាព​ និង​រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង