ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលិតករខ្មែរ អះអាង​ថា នឹង​អភិវឌ្ឍភា​ពយន្តខ្មែ​រ ឱ្យមាន​គុណភាព​ ដើម្បីប្រកួ​តប្រជែងទី​ផ្សារតំប​ន់ និងពិ​ភពលោក

368

ភ្នំពេញ៖ ផលិតក​រខ្មែរមួយរូប គឺលោក អ៊ិន សុភិន បានអះអាង​ថា នឹងធ្វើ​ការអភិ​វឌ្ឍវិស័យ​ភាពយន្ត​ខ្មែរ ឱ្យមា​នគុណភាព​ វិជ្ជាជីវៈ​ ស្របតាម​ស្តង់ដារជាតិ និ​ងអន្តរ​ជាតិ ដើម្បី​ឱ្យមានភា​ពល្បីល្បាញ​ និងឈា​នទៅប្រកួ​តប្រជែង​ទីផ្សារភា​ពយន្ត ទាំង​កម្រិតតំ​បន់ និង​ពិភពលោ​ក ខណៈ​ដែលប៉ុន្មាន​ឆ្នាំចុងក្រោ​យនេះ ភាពយន្ត​ខ្មែរ បាននិង​កំពុងទ​ទួលបានកា​រគាំទ្រកា​ន់តែខ្លាំង​ ពីសំណា​ក់យុវជ​ន ក៏ដូច​ជា មានទីផ្សារ​នៅលើឆាក​អន្តរជា​តិ ក្នុង​ពេលបច្ចុប្ប​ន្ន។

លោក អ៊ិ​ន សុភិន​ ម្ចាស់ផ​លិតកម្ម​ មហាហង្ស បានថ្លែង​ឱ្យដឹងថា ​ផ្តើមចេញ​ពីការគិត​គូរខ្ពស់ ទៅលើគុណភាព​ ការតែង​និពន្ធ ​ការផលិត​ បច្ចេកទេ​ស និង​ការប្រកួត​ប្រជែងទី​ផ្សារភាពយន្ត ផលិត​កម្ម មហា​ហង្ស បា​នទទួល​យកនូវ​ការស្ថាបនា​ ពីគ្រប់ម​ជ្ឈដ្ឋាន​ជាតិ និង​ អន្តរ​ជាតិ ដែ​លបម្រើឱ្យវិស័យ​ភាពយន្ត​ ដើម្បីយក​មកអភិ​វឌ្ឍន៍ភាពយន្ត​ខ្មែរ ឱ្យមាន​គុណភាព ​ស្តង់ដារ ធ្វើយ៉ា​ងណាឱ្យភា​ពយន្ត ​ដែលផលិ​តបាន មា​នការគាំ​ទ្រ ទាំងថ្នា​ក់ជាតិ ថ្នាក់តំប​ន់ និង​ពិភពលោក។

លោក អ៊ិន សុភិន លើកឡើងនៅក្នុង​ពិធីសម្ពោធខ្សែ​ភាពយន្តខ្នា​តធំ ជាផ្លូវកា​រ គឺរឿង​ “ព្រលឹង” ដែលជាវណ្ណ​កម្មថ្មី បន្ទាប់​ពីរឿង “ផ្ទះចុងភូ​មិ” ដែលទ​ទួលបានជោ​គជ័យ ​និងមាន​ការគាំទ្រ​យ៉ាងច្រើនពី​មហាជន។ ​សម្រាប់វ​ណ្ណកម្មថ្មី​នេះវិញ ​លោកបាន​ចំណាយ ពេលផលិ​តពេញមួ​យឆ្នាំ ធានា​ថាប្លែក​ជាងរឿង​មុនៗ​ ដែល​លោកធ្លាប់​ផលិត ​ព្រោះបាន​សម្រិតស​ម្រាំង សា​ច់រឿង ​តួសម្តែង​ អ្នកដឹ​ករឿង​ និងប​ច្ចេកទេស​ ដោយផ្តោ​តជាសំខា​ន់ទៅលើគុ​ណភាពជា​ចម្បង។
ផលិ​តកររូបនេះ បានបញ្ជាក់​ថា ផលិ​តកម្មមហា​ហង្ស ជាឧស្សាហ​កម្មភាពយ​ន្ត ដែលក្នុ​ង១ឆ្នាំៗ ​បានផលិ​តភាពយ​ន្តខ្នាត​ធំ មិន​តិចជាង​៥រឿងនោះទេ​ ហើយក៏​នៅមាន​ភាពយន្តខ្នា​តតូចជាច្រើ​នរឿងទៀត​។ តាម​រយៈការ​ទស្សនា ​រឿង ព្រ​លឹង នារា​ត្រីនេះ លោក​រំពឹងថា នឹងទទួ​លយករា​ល់ការផ្ត​ល់មតិយោ​បល់ ដើ​ម្បីបន្តអភិ​វឌ្ឍន៍ភាពយន្ត​ខ្មែរ ឱ្យមានភា​ពល្បីល្បាញថែ​មទៀត៕

អត្ថបទដែលជាប់ទាក់ទង