ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តសៀមរាម ឃុំខ្លួនចាងហ្វាងកាសែតដំណឹងកម្ពុជា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

102


ខេត្តសៀមរាប៖ ចាងហ្វាង​កាសែត​”​ដំណឹង​កម្ពុជា​”​គឺ​លោក​ ឆោម​ ស៊ី​ថា​ ដែល​ត្រូវ​នគរបាល​ស្រុក​ស្វាយ​លើ​ចាប់ខ្លួន​ ករណី​ផ្ទុះអាវុធ​ ត្រូវ​តុលាការ​សម្រេច​ច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែកក្កដា​នេះ​ ក្រោម​បទចោទប្រកាន់​ចំនួន​ពីរ​។​
​ លោក​ យិ​ន​ ស្រាង​ អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា​ អ្នកកាសែត​ឈ្មោះ​ឆោម​ ស៊ី​ថា​ ភេទ​ប្រុស​ដែល​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ​ចាប់​ឃាត់ខ្លួន​នោះ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​លោក​ អ៊ុំ​ចាន់​ថុ​ល​ បាន​ចេញ​ដីការ​សម្រេច​ឃុំ​ ខ្លួន​ដាក់​ពន្ធនាគារ​ ជា​បណ្តោះអាសន្ន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែកក្កដា​នេះ​ដោយ​​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ ។​ លោក​បន្ត​ថា​ បទល្មើស​ទី​១​ “​ប្រើប្រាស់​អាវុធ​ខុសច្បាប់​”​ និង​ទី​២​ “​គំរាម​ កំហែង​ ដោយ​មាន​បញ្ជារ​ឲ្យ​បំពេញ​លក្ខណៈ​អ្វីមួយ​”​ តាម​មាត្រា​៤៩០​និង​មាត្រា​២៣២​នៃ​ក្រមម​ព្រហ្មទណ្ឌ​ ។​

លោក ឆោម ស៊ីថា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកស្វាយលើ ខេត្តសៀម
រាបនេះ​ក្រោមបញ្ជាលោកព្រះរាជអាជ្ញា និងយោងតាមពាកបណ្ដឹងអ្នកបើករថយន្តតាកូម៉ានោះ​មាន
ឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុក, ខេត្តព្រះវិហារ។

សមត្ថកិច្ចមូលដ្ឋានថាតាមពិតអ្នកកាសែតទេជាជនរងគ្រោះឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូម ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបបានកំពុងរងនូវការចោទប្រកាន់ទាំងអយុត្តិធម៌ ដែលធ្វើអោយក្រុមអ្នកសារព័ត៌មានមកពីច្រើនអង្គភាព កំពុងតាមដាននិងសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុក្ខដាក់បំផុត​។​
ក្នុងរបាយការណ៍របស់សមត្ថកិច្ច និងសំអាង គ្រាប់សំបកកន្ទុះកាំភ្លើង ចំនួន២គ្រាប់នោះមិនអាចទុក្ខចិត្តបានទេ៕

អត្ថបទដែលជាប់ទាក់ទង