ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់សម្រាលកូននៅលើអូប័រតាមដងព្រែក ទាំងមេឃកំពុងព្យុះ ភ្លៀង​

134

កោះកុង៖ មន្ទីរពេទ្យខេត្តកោះកុង​ បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រ ៤កើត ខែអាសាឍ​ ឆ្នាំកុរ​ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០១៩​ មានស្រ្តីម្នាក់ រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង​ បានសម្រាលកូននៅលើអូប័រតាមដងព្រែកទាំងមេឃកំពុងព្យុះ ភ្លៀង​ កំឡុងពេលគាត់​ និងក្រុមគ្រួសារកំពុងធ្វើដំណើរតាមផ្លូវទឹក​ ។ ក្រោយពេលទទួលដំណឹងនេះភ្លាមក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង​ បានរូតរះទៅជួយសង្គ្រោះ និងដឹកគាត់មកមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ ព្យា​បាលបន្តដល់ម្តាយ និងកូនឲមានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង