ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អង្គរក្សរបស់ជនក្បត់ជាតិ

229

មនុស្សគឺសត្វដែលមានវិចារណញ្ញាណដែលមុននឹងធ្វើអ្វីមួយ គេតែងតែគិតពីកិត្តិយស ។សូម្បីតែជនដែលមាន
ពិរិទ្ធក៏ត្រូវការកិត្តិយសដែរគេត្រូវការ មេធាវីការពាររូបគេនៅឯសាលាក្ដី ។
ចុះពេលនេះសុខៗស្រាប់តែលេចចេញដំណឹងមកថាមាន សមាជិកសភាសហគមន៏អឺរុបមួយចំនួនចង់ហែរ
ហមទណ្ឌិតសម រង្សីដែលមានទោសក្បត់ជាតិនោះចូលមកស្រុកខ្មែរ ។
ថាលេងឬថាមែនហ្នឹងអស់លោកដែលជាសមាជិកសភាអឺរុប ? បើមែនពេលមកដល់នាយឡឺកឺខ្ញុំកាប់មាន់
ក្រាបឲ្យស៊ីហ្នា ? ដូចជាកំប្លែងពេកហើយដែលសមាជិកសភាអឺរុប មួយចំនួនទាំងនោះមិនធ្វើការជាមួយរដ្ឋាភិបាល
ដែលកើតចេញពីឆន្ទៈរបស់ប្រជាជនបែរជាទៅស៊ុមគ្រលំ ឃុបឃិតធ្វើការជាមួយមនុស្សក្បត់ជាតិ ក្បត់ប្រជាជន
កម្ពុជាទៅវិញ ។
ច្បាប់គឺជាច្បាប់ដែលមនុស្សគ្រប់រូបទាំងអ្នកធំ អ្នកតូច សូម្បីតែព្រះសង្ឃគង់ក្នុងវត្តក៏ត្រូវតែគោរពច្បាប់ដែរ។
តិចលោកអ្នកស្រុកខ្មែរគេដៀលថាស៊ីប៊ឺរយូរទៅ ជាឡប់ណាអស់លោកសមាជិកសភាអឺរុប ? ក្រែងលោកនិយាយនៅ
ពេលស្រវឹង ឬ នៅពេលលោកសម រង្សីប៉ាវបាយទេដឹងបានជានិយាយដូចជា មនុស្សអត់ចេះអក្សរយ៉ាងនេះ ។ អាច
ស្ដោះទឹកមាត់និយាយសារឡើងវិញបានដើម្បីកុំឲ្យថោក ឈ្មោះទាន់ហ្នាលោកអ្នកស៊ីប៊ឺរ ។
សុំជូនសារដ៏ខ្លីមួយនេះបានហើយៗក៏សុំឲ្យលោក សមាជិកសភាអឺរុបដែលគ្មានខួរក្បាលប៉ុន្មានដំបស្វានេះមេត្តា
ពិចារណាឡើងវិញសុំអង្វរកុំឲ្យថោកទាន់ឭុឬនៅ ?អាណិតដល់គេអ្នកថ្លើៗផងវើយពួកអាដែង ។
សូមមើលសន្ធិសញ្ញាក្រុងវីយែនឆ្នាំ១៩៦១ឡើងវិញ ត្រង់មាត្រាទីទី៤១មួយគេសរសេរស្ដីពីទំនាក់ទំនងការទូតដែលតម្រូវឲ្យបុគ្គលទាំងអស់ដែល ទទួលបានបុព្វសិទ្ធ និង អភ័យឯកសិទ្ធត្រូវគោរពច្បាប់ និងបទប្បញ្ញតិរបស់រដ្ឋជា
ម្ចាស់ផ្ទះ ។បុគ្គលទាំងនោះក៏មានកាតព្វកិច្ចមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាម្ចាស់ផ្ទះផងដែរ ។ហេសហេ រំលឹកច្បាប់ឡើងវិញផងអស់លោក ។

អត្ថបទដែលជាប់ទាក់ទង