ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនចិនអ្នកលេង ៣ នាក់ បន្ទាប់ពីប៉ុនប៉ងសម្លាប់ស្ត្រីខ្មែររងគ្រោះមិនបានសំរេច

110

ភ្នំពេញ៖ ស្រ្តីខ្មែរម្នាក់ ត្រូវបានបុរសជនជាតិចិនគ្នា៣នាក់ ប្រដាប់ដោយដែកគាស់ ជិះរថយន្តមួយគ្រឿងបិទស្លាកលេខ មកធ្វើសកម្មភាព វាយបណ្តាលឲ្យរងរបួសធ្ងន់និងវាយរថយន្តជនរងគ្រោះ ខ្ទេច បង្កឲ្យភ្ញាក់ផ្អើល ប៉ូលីស ខណ្ឌពោធិសែនជ័យ ប្រដេញតាមចាប់ ផ្អើលតាមផ្លូវ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ នគរបាលខណ្ឌពោធិសែនជ័យបានអោយដឹងថា នៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០១៧ វេលាម៉ោង ១១និង០០នាទីមុខហាងកាហ្វេតេស្ត ភូមិចោមចៅ ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប៉ុនប៉ងឃាតកម្មកើតឡើងចំនួន ១លើកបង្កឡើងដោយជនសង្ស័យជាជនជាតិចិនចំនួន ៣
នាក់ស្លៀកពាក់ស៊ីវិល ប្រើដំបងដែក និងរថយន្ត ១គ្រឿង ជាមធ្យោបាយ។

ក្រោយពីហេតុការណ៍កើតឡើង កម្លាំងនគរបាលខណ្ឌពោធិសែនជ័យបានចុះអន្តរាគមន៍ភ្លាមឯឃាត់ខ្លួនបានជនល្មើស ៣ នាក់ មានឈ្មោះដូចខាងក្រោម ៖ -ជនសង្ស័យទី១មានឈ្មោះ ZOU XINAN ភេទប្រុសអាយុ ៤៤ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E03461752 មុខរបរបុគ្គលិករោងចក្រ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ -ជនសង្ស័យទី២ QIU XING JIE ជនជាតិចិន ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ EA 8361310 ស្នាក់នៅស្នាក់នៅភូមិព្រៃទា១ សង្កាត់
ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ -ជនសង្ស័យទី៣មានឈ្មោះ HU XUEHUA ជនជាតិចិន ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ E 19247503 ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ហង់ ចាន់នី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក រោងចក្រ ស្នាក់នៅផ្ទះលេខ 165 Eo ផ្លូវលេខ៩៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

មុនកើតហេតុ ស្រ្តីរងគ្រោះបើករថយន្ត រួមដំណ់រជាមួយស្រ្តីម្នាក់ទៀត ចូលបំរ៉ុងហូបបាយនៅហាងកាហ្វេតេស្ត ហើយគ្រាន់តែជនរងគ្រោះចុះពីលើរថយន្ត ស្រាប់តែក្រុមជនបង្ក ប្រដាប់ដោយដែកគាស់ ចំនួន២ដើម បើករថយន្តកាមរីឆ្លាម ទៅដល់ ធ្វើសកម្មភាពវាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ហើយវាយ រថយន្តជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ខ្ទេចជុំវិញ ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនដៃដល់បើករថយន្ត រត់គេចផ្អើលអស់សមត្ថកិច្ច ខណ្ឌពោធិសែនជ័យ ចេញអន្តរាគមន៍ ប្រដេញតាមចាប់ជនបង្ក រហូតដល់ផ្លូវសហព័ន្ធរុស្សីមុខព្រលានយន្តហោះពោធិចិនតុង ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៣នាក់ ដកហូតបានវត្ថុតាង ដែកគាស់២ដើម ។

ករណីខាងលើ ជារឿងគំនុំ ពីមុនមក ស្រ្តីរងគ្រោះត្រូវបាន ថៅកែចិនរោងចក្រ ឈ្មោះចូ ហ្វីលីប គម្រាមកំហែងប៉ុនប៉ង ចាប់រំលោភ តែមិនបានសម្រេច ត្រូវបានជនរងគ្រោះប្តឹង ហើយថៅកែចិននោះត្រូវបានបញ្ឈប់ពីការងារ ។

មូលហេតុបង្កហឹង្សាដោយសារជនល្មើសជនជាតិចិនប៉ុនប៉ងរំលោភនាងជាច្រើនលើកច្រើនសារ រហូតនាងទ្រាំមិនបានក៏រាយការណ៍ជូនប្រធានក្រុមហ៊ុន ។ បន្ទាប់មកប្រធានក្រុមហ៊ុនបានហៅជនល្មើសមកព្រមាននិងបញ្ឈប់ពីការងារ ។ ដោយហេតុផលខាងលើនេះហើយធ្វើអោយជនល្មើសតាមសម្លាប់នារីរងគ្រោះដើម្បីសងសឹក ។ លុះរហូតមកដល់ព្រឹកកើតហេតុនេះ ថៅកែចិនរូបនោះ នាំបក្ខពួកជនជាតិចិនដូចគ្នា សរុប៣នាក់ខាងលើ មកប៉ុនប៉ងសម្លាប់ ជនរងគ្រោះចោល ទើបរៀបគម្រោង បិទស្លាកលេខរថយន្ត ជាស្រេច មកធ្វើសកម្មភាព វាយជនរងគ្រោះ និងវាយកម្ទេចរថយន្ត ជនរងគ្រោះខ្ទេច ។

សម្ភារៈខូចខាត៖ រថយន្តត្រូវវាយបំបែកកញ្ចក់ខាងមុខកញ្ចក់ និងចំហៀងទ្វារទាំង៤ រថយន្តនោះម៉ាកកាមរីស៊េរីបាឡែនឆ្នាំ 2002 ពាក់ស្លាកលេខភ្នំពេញ 1AN-1659 ។

ស្លាកស្នាមបន្សល់ទុក៖ របួសក្បាលហើមពក. របួសជើងខាងឆ្វេង. លើទ្រូងហើមជាំ .មុតមេដៃខាងស្ដាំ. ត្រចៀកឆ្វេងហើម ជាំ នឹងត្រូវរបួសមាត់ហើម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង