ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀងកញ្ញា រ៉ាប៊ី មានលុយលេងខ្លួន តាមសម្ភារៈនិយម មិនមាន ការឧបត្ថម្ភពីប្រុសស្នេហ៏ណានោះទេ

388

ភ្នំពេញ៖ ស្រីស្អាតរ៉ាប៊ី បានលេងឈុតរ៉ូបសិចស៊ីពណ៌ស្លាប កំភេម ដែលនាងច្នៃអស់តម្លៃ៧០ដុល្លារ ឡើងឆាកទូរទស្សន៍ កាលពីពេលថ្មីៗនេះ ហើយអតីតពីធីការិនីទូរទស្សន៏ រូបនេះ នៅតែអះអាងថា នាងគ្មានគម្រោងកែកុនសម្រស់សិប្បនិម្មិតឱ្យកាន់តែទាក់ទាញជាងនេះឡើយ បន្ទាប់ពីបានកែច្រមុះអស់៣០០០ ដុល្លារមក ធ្វើឱ្យម្តាយរបស់នាងស្តីឱ្យរហូតដល់ទៅ៣ខែឯណោះ ។ ការលេងខ្លួននេះចំណាយលុយដែលខ្លួនរកបានតាមកម្លាំងញើសឈាមខ្លួនទេ មិនមានការជួយឧបត្ថម្ភ ពីស្តុបស្នេហ៏ណានោះឡើយ ។

វាចារបស់ស្រីស្អាតរ៉ាប៊ី នៅពេលនេះ ក្រោយពេលដែលតារាពូកែរាំធ្វើឱ្យប្រុសៗគ្រឺតក្នាញ់របស់នាងគ្រប់ពេលនេះ កំពុងត្រូវបានគេសង្ស័យថា នាងវះកាត់កែពង្រីកដើមទ្រូង និងតចង្កាឱ្យវែង ចេញជាអក្សរ V ដើម្បីឱ្យប្រុសៗកាន់តែលង់ស្នេហ៍នាងថែមទៀត។

តារាចម្រៀង កញ្ញា រ៉ាប៊ី ដែលត្រូវបានគេហៅថា “មាន់ស្រែ” ថ្លែងថា “រឿងកែលើកខ្ទង់ច្រមុះហ្នឹងហើយ ខ្ញុំត្រូវម៉ែស្តីឱ្យដល់ទៅ3ខែ។ គាត់មិនចង់ឱ្យខ្ញុំកែកុនអីទេ ព្រោះខ្លាចគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាព នាំតែពិបាកនៅថ្ងៃក្រោយ។ សម្រាប់ខ្ញុំផ្ទាល់សូមអះអាងសាជាថ្មីថា ចាប់ពីពេលនេះតទៅ គឺអត់មានចង់កែកុនកន្លែងណាផ្សេង ក្រៅពីច្រមុះហ្នឹងទៀតទេ។ ចំណែកដើមទ្រូង និងចង្ការបស់ខ្ញុំ គឺជារបស់ធម្មជាតិសុទ្ធសាធ បើមិនជឿ ហ៊ានភ្នាល់ក៏បានដែរ”។
តារាចម្រៀង រ៉ាប៊ី ដែលច្រៀងបទចម្រៀងញាក់នៅថោន ល្បីស្ទើរគ្រប់បទទាំងអស់ ដូចជាបទ “មាន់ស្រែ”, “លុយ លុយ លុយ” និងបទ “ម៉ែជេរ” ជាដើមនោះ ត្រូវបានគេចាត់ទុកថា នាងជាតារាចម្រៀងម្នាក់ដែលមានទ្រព្យកើនយ៉ាងលឿនរហ័សស្ទើរមិនគួរឱ្យជឿ ដូចជា កាលពីពេលថ្មីៗនេះ នាងបានទិញផ្ទះ២ល្វែង តម្លៃជាង២០ ម៉ឺនដុល្លារ និងទិញវីឡាយ៉ាងប្រណីតតម្លៃ១៥ ម៉ឺនដុល្លារថែមទៀត ដែលធ្វើឱ្យមហាជននិងតារាជាច្រើនកោតស្ញប់ស្ញែង រហូតដល់មានអ្នកខ្លះសង្ស័យថា ស្រីស្អាតរូបនេះមានប្រុសស្នេហ៍ចិញ្ចឹម។ ប៉ុន្តែកញ្ញា
រ៉ាប៊ី ថា នាងគ្មានប្រុសឧបត្ថម្ភទេ ហើយផ្ទះវីឡានោះ នាងទិញបង់រំលស់រៀងរាល់ខែ។ កម្មវិធីរបស់ខ្ញុំទិញផ្ទះបង់រំលស់នេះតាំងពី នៅមុនបុណ្យអុំទូកឆ្នាំទៅឯណ្ណោះ ។ ដោយឡែក ខាងមុខនេះ នាងនឹងចេញបទចម្រៀងមួយបទដែលមានការសម្រិតសម្រាំងយ៉ាងពិសេស សង្ឃឹមថានឹង ផ្ទុះមិនចាញ់បទល្បីៗរបស់នាងពីមុននោះ ឡើយ ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង