ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅក្រុងព្រះសីហនុ បញ្ហាសម្រាមកំពុងរីកធំហួសពីសមត្ថភាពរបស់ក្រុមហ៊ុនដឹកជញ្ជូនចេញ​ ដែលទៀមទាអោយមានកិច្ចសហការគ្នា និងចូលរួមពី គ្រប់មជ្ឍដ្ឋាន

101

ភ្នំពេញ៖បញ្ហាសម្រាមកំពុងរីកធំហួសពីសមត្ថភាពរបស់ក្រុមហ៊ុនដឹកជញ្ជូនចេញតែទោះបីយ៉ាងណាក្តីយេីងខ្ញុំរួមទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសម្រាមនេះអោយបានច្បាស់លាស់ដេីម្បីរៀបចំផែនការអោយបានគត់មុតក្នុងការដឹកជញ្ជូនចេញអោយបានទាន់អោយបានគ្រប់ចំនួននឹងបរិមាណដែលបានបញ្ជូនចេញតែក៏សុំអោយមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងអស់  ក្នុងវេចខ្ជប់ទុកដាក់សម្រាមអោយបានត្រឹមត្រូវ។

  នេះបើតាមការលើកឡើងរបស់លោកគួច  ចំរើនអភិបាលខេត្តព្រះសីហនុក្នុងថ្ងៃបើកយុទ្ធនាការសម្អាតទីក្រុងឱ្យបានស្អាតឡើងវិញថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩។

  យុទ្ធនាការសម្អាតទីក្រុងខាងលើនេះបានផ្តួចផ្តើមគំនិតឡើងដោយលោកគួចចំរើននិងមានការចូលរួមពីបណ្តាអង្គភាពនានានៅជុំវិញខេត្តក្រុមហ៊ុនឯកជននិងប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះសរុបប្រមាណជា៣.០០០នាក់ជាមួយនឹងរថយន្តគ្រឿងចក្រសរុបប្រមាណជា១៦០គ្រឿងដែលស្មគ្រ័ចិត្តចូលរួមដឹកជញ្ជូនដើម្បីអោយបីអោយទីក្រុងរបស់យើងទាំងអស់គ្នាស្អាតមានបរិស្ថានល្អ។

  លោកគួច  ចំរើនបានមានប្រសាសន៍ថាសម្រាមមិនមែនករណីគួរអោយស្អប់ខ្ពេីមទេតែអ្នកចោលសម្រាមផ្តេសផ្តាសជារឿងដែរមិនល្អថ្ងៃនេះយេីងជួបជុំគ្នាគោលដៅយេីងគឺប្រមូលសម្រាមចេញប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតពាក់ពន្ធ័នឹងសម្រាមសេសសល់នេះសុំអោយអ្នកប្រេីប្រាស់សម្រាមទាំងអស់ត្រូវមានការយល់ដឹងអោយបានច្បាស់អំពីសម្រាម។ទោះបីជាមានយុទ្ធនាការប្រមូលសម្រាមចេញពីក្រុងព្រះសីហនុថ្ងៃនេះប្រាកដណាស់ថាការគ្រប់គ្រងសម្រាមមិនទាន់បានល្អនៅឡេីយទេតែយេីងចាប់ផ្តេីមយល់ដឹងអំពីសម្រាមពីពេលនេះតទៅ។

  បន្ទាប់ពីការជួបជុំនិងការប្រមូលសម្រាមនេះទៅខ្ញុំក៏សុំស្នេីសុំអ្នកស្ម័គ្រទាំងអស់ចូលរួមនៅទីនេះបានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយអោយបានទូលំទូលាយទៅកាន់បងប្អូនប្រជាពលរដ្ឋអ្នកបង្កេីតសម្រាមនៅទូទាំងក្រុងព្រះសីហនុយេីងនិងសូមអោយបងប្អូនអ្នកស្មគ្រចិត្តទាំងអស់នៅទីនេះធ្វេីខ្លួនអោយក្លាយទៅជាចលករសំខាន់នៃអ្នកគ្រប់គ្រងសម្រាមនៅទីក្រុងព្រះសីហនុរបស់យេីងដោយខិតខំផ្សព្វផ្សាយអោយទូលំទូលាយទៅកាន់អ្នកបង្កេីតសម្រាមអោយពួកគាត់មានការយល់ដឹងចូលរួមដេីម្បីយេីងមានលទ្ធភាពគ្រប់គ្រងសម្រាមអោយបានល្អយេីងមានលទ្ធភាពថែទាំអនាម័យបរិស្ថាននៅក្រុងព្រះសីហនុអោយបានល្អចាប់ពីថ្ងៃនេះតទៅ។

   លោកអភិបាលខេត្តបានបញ្ជាក់ថាពេលនេះបើយើងមិនជួយសម្អាតគាត់​(ក្រុមហ៊ុន)ម្តងទេ  សំរាមវានៅសេសសល់ពាសពេញក្នុងទីក្រុង  ពេលសម្អាតស្អាតហើយបើនៅមានសំរាមថ្មីកើតឡើងទៀតនោះ  វាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់គាត់​(ក្រុមហ៊ុន)​ក្នុងការធានាភាពស្អាតបានឬមិនស្អាតហើយ។សំរាមដែលគេឃើញមានគរពាសវាលពាសកាលតាមដងផ្លូវទីសាធារណៈដីឡូត៍មិនមានម្ចាស់នៅគឺជាសំរាមដែលក្រុមហ៊ុនប្រមូលសំរាមដឹកចេញមិនអស់និងសំរាមរបស់ប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមផ្លូវតូចៗដែលក្រុមហ៊ុនបានចូលទៅយកត្រូវប្រជាពលរដ្ឋយកមកចោលតាមព្រៃដីឡូត៍ឬទីទួលនៅពេលមាភ្លៀងខ្លាំងធ្លាក់មកសំរាមទាំងនោះក៏បានហូរធ្លាក់តាមទឹកមកទីទាបឬចូលផ្លូវទឹកបង្កឱ្យស្ទះទឹកលិចផ្លូវថ្នល់និងភូមិដ្ឋាន។

   សំរាមនៅក្នុងក្រុងព្រះសីហនុសព្វថ្ងៃនេះត្រូវបានគេប្រមូលផ្តុំនៅតាមដេប៉ូសំរាមជាង៣០កន្លែង  ហើយក្នុងមួយថ្ងៃមានបរិមាណសរុបពី៦៥០ទៅ៧០០តោន  បើនៅថ្ងៃបុណ្យអាចកើនដល់៨០០តោន  ត្រូវដឹកទៅចាក់ចោលនៅទីលានចាក់សំរាមអូរចំណាដែលមានទំហំ៥០ហិកតា  មានចម្ងាយ​​ជាងមួយ​​គីឡូម៉ែត្រពីផ្លូវជាតិលេខ៤និងមានចម្ងាយប្រមាណជា៣៧គីឡូម៉ែត្រពីក្រុងព្រះសីហនុ។

សំរាមនៅក្រុងព្រះសីហនុទទួលខុសត្រូវដឹកជញ្ជូនចេញ  ដោយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះជាអក្សរកាត់KSWM តាមរយៈរថយន្តនិង  គ្រឿងចក្រចំនួន៦៨គ្រឿងចំនួនរថយន្តសម្រាប់ដឹកសំរាម  បើធៀបជាមួយនឹងបរិមាណសំរាម​​ប្រចាំថ្ងៃ  គឺមិនមានសំរាមនៅសេសសល់តាមទីសាធារណៈនោះទេ  ប្រសិនបើក្រុមហ៊ុនធ្វើការគ្រប់គ្រងបានត្រឹមត្រូវនោះ៕

 

អត្ថបទដែលជាប់ទាក់ទង