ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាមចុះបំពេញការងារ៣កន្លែងក្នុងមួយព្រឹក ដើម្បីបំរើផលប្រយោជន៍ជូនសង្គមជាតិនិងប្រជាពលរដ្ឋ

122

ភ្នំពេញ៖ អភិបាលខេត្តកំពង់ចាមនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោកគួច ចំរើន នាព្រឹកថ្ងៃទី១៤ កក្កដា ២០១៨នេះ បានដឹកនាំមន្ត្រីជំនាញនិងក្រុមការងារចុះបំពេញការងារចំនួន៣កន្លែង ដើម្បីបំរើផលប្រយោជន៍ជូនសង្គមជាតិនិងប្រជាពលរដ្ឋនៅតាមស្រុកក្នុងខេត្តកំពង់ចាម។
លោកគួច ចំរើន បានអោយដឹងថា នៅព្រឹកថ្ងៃទី១៤ កក្កដា ២០១៨នេះ លោកបានដឹកនាំមន្ត្រីជំនាញនិងក្រុមការងារចុះបំពេញការងារចំនួន៣កន្លែង ដោយលោកបានបញ្ជាក់ថា បន្ទាប់ពីចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ នាស្រុកស្ទឹងត្រង់រួច
រួចមក លោកបានបន្ត ដំណើរទៅពិនិត្យមើលការសាងសង់អគារសិក្សារបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននិងកំពុងសាង់សង់ជូនដល់បងប្អូនខ្មែរឥស្លាម នៅភូមិទួលពោធិ ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ និងបានបង្រៀនបងប្អូនខ្មែរឥស្លាមរបស់យើង ឲ្យចេះគូសសន្លឹកឆ្នោតថែមទៀត។
គួរបញ្ជាក់ផងដែរថា លោកគួច ចំរើន ខណៈដែលលោកត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសអោយ
មកកាន់តំណែងជាអភិបាលខេត្តកំពង់ចាមក្នុងមួយឆ្នាំកន្លងមកនេះ បានទទួលការគោរពនិងស្រលាញ់ពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ។ ការគោរពនិងស្រលាញ់នេះ គឺពិតជាបានកើតឡើងដោយសកម្មភាពការងាររបស់លោក ដោយលោកបានបំពេញការងារមិនថាថ្ងៃសៅរ៍ អាទិត្យឬថ្ងៃបុណ្យទានឡើយ ពោលគឺចុះដល់មូលដ្ឋានផ្ទាល់តែម្តង ដើម្បីចង់ដឹងពីការចង់បានរបស់ប្រជាពលរដ្ឋ ។ប្រជាពលរដ្ឋមានលំបាកអ្វី ខ្វះខាតអ្វី ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋលោកជួយភ្លាមៗនិងទាន់ពេលវេលាតែម្តង ៕

  សដថាដសដេឹ

អត្ថបទដែលជាប់ទាក់ទង