ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គិសនី បង្កកើតជាអគ្គីភ័យឆេះក្លឹបកំសាន្ត(លេជេន) មួយកន្លែងស្ថិតនៅ ស្រុកឈូក ខូតខាតជាង១០ម៉ឺនដុល្លារ

65

នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥និង១៥នាទី មានករណីអគ្គីភ័យឆេះក្លឹបកំសាន្ត(លេជេន)មួយកន្លែងស្ថិតនៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ។

ក្លឹបនេះមានម្ចាស់ឈ្មោះ ស៊ុម រដ្ឋា ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ។ ករណីនេះកម្លាំងពន្លត់អគ្គីភ័យនៃអធិការនគរបាលស្រុកឈូក និងកម្លាំងពន្លត់អគ្គីភ័យនៃអធិការដ្ឋានគរបាលស្រុកដង់ទង់ ស្រុកជុំគិរី បានធ្វើការពន្លត់ដោយប្រើឡានទឹកចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ក្នុងគណៈពេលនេះយើងបានគ្រប់គ្រងស្ថានការបាន៩០ភាគរយ ហើយទំហំនៃការខូចខាតប្រហែលគិតជាទឹកប្រាក់អស់ប្រមាណជា១០មុឺនដុល្លាេ។
ចំពោះមូលហេតុដែលនាំ ឲ្យមានអគ្គីភ័យនេះគឺបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង ។ករណីនេះមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសទេ ៕

អត្ថបទដែលជាប់ទាក់ទង