ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា ចូវ មួយអេង កំពុងតែធ្វើឲ្យអ្នកគាំទ្រលង់សម្រស់ នាងគ្រប់គ្នា ដោយសារនាងធ្វើបានល្អជាងគេ

503

ភ្នំពេញ៖ កញ្ញា ចូវ មួយអេង ប្រិយមិត្តជាច្រើន ដែលបានតាមដាននូវកម្មវិធីថ្មី X Factor Cambodia ប្រាកដជាបានឃើញ សមត្ថភាព
ហើយថាសមត្ថភាពអ្នកចូលរួមនីមួយៗ ពិតជាខ្លាំងយ៉ាងគួរឲ្យសរសើរទាំងប្រុសទាំងស្រីតែម្តង។
ដោយក្នុងនោះគេក៏បានចាប់អារម្មណ៍ទៅលើ បេក្ខភាពដ៏មានរូបសម្រស់ស្រស់ស្អាត វ័យ២៥ឆ្នាំ គឺកញ្ញាចូវ មួយអេង បានឡើងបកស្រាយនូវបទចម្រៀងជាភាសា​អង់គ្លេស«You Raise Me Up» យ៉ាងពីរោះស្រែកបានយ៉ាងខ្ពស់ ថែម ទាំងទទួលបាន«yes» រហូតដល់ទៅ៣ឯណោះ ក្នុងចំណោមគណកម្មការទាំង៤។
តែពេលនេះក៏បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាងាកមកចាប់អារម្មណ៍នូវរូបសម្រស់ពិត នៅខាងក្រៅរបស់នាងវិញម្តង ដែលនៅក្នុងនោះ សម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំង ចំណែកឯការតែងខ្លួនក៏មើលទៅស៊ីវិល័យ មិនណយនោះទេ។
ជាមួយនឹងរូបសម្រស់ក៏ដូចជាការតែងខ្លួន បូករួមនឹងសមត្ថភាពរបស់នាងផងនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ដែលមិនត្រឹមតែមានសមត្ថភាពល្អ រីឯសម្រស់ស្អាតក៏មិនធម្មតាដែរ ៕

អត្ថបទដែលជាប់ទាក់ទង