ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វេសប៊ុកទម្លាយរឿងឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត

82

ភ្នំពេញ ៖ បណ្ដាញសង្គមហ្វេសប៊ុក នៅក្នុងរយៈពេលចុងក្រោយនេះ បានទម្លាយពីរឿងរបស់លោកឧកញ៉ាស៊ឹម វណ្ណា ដែលបច្ចុប្បន្ននេះលោកហាក់មានជីវភាពរាងធ្លាក់ចុះយ៉ាងខ្លាំង ខុសពី 20 ឆ្នាំមុនដែលលោកមានបាននិងមានអំណាច ចាយលុយទាំងបាច់ៗ។

អតីតអគ្គនាយកចំកាកៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ដ៏ល្បីឈ្មោះ កាលពីអំឡុងប្រហែល២០ឆ្នាំមុន ឥឡូវ លោកស៊ឹម វណ្ណា ធ្លាក់ខ្លួនឈឺ មកស្នាក់នៅផ្ទះជួល ទៅណាមកណាជិះម៉ូតូ ពេលឈឺអត់លុយព្យាបាល។

យោងតាមហ្វេសប៊ុកឈ្មោះ «sin sophea» ដែលបានបង្ហោះរូបអតីតឧកញ៉ាស៊ឹម វណ្ណា ហើយបានសរសេរថា «អតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ពីមានលុយរាប់លានដុល្លារ ចាយលុយដូចក្រដាស បច្ចុប្បន្ននៅផ្ទះជួល ជិះម៉ូតូឌុប ដើរសុំលុយពីអ្នកដែលខ្លួនធ្លាប់ឲ្យចាយ ពេលឈឺរកតែលុយឲ្យថ្លៃពេទ្យមួយរៀលគ្មាន ។ សូមអាមី-អាថោងធ្លាប់តោងស៊ី ពែគាត់ជួយសម្រាលទុក្ខគាត់ផងទាននេះជាលទ្ធផលលេងល្បែងកាស៊ី ណូ បើតាមក្រុមពួកលក់សណ្តែកដី (ចៃកាស៊ីណូ) រាយការណ៍ថាអាគាត់ ស៊ឹម វណ្ណា ចាក់មួយដៃ ៥០០០-១០០០០ដុល្លារ លទ្ធផលទទួលបាន គឺរស់វេទនាជាងស្លាប់ ។ សូមប្រិយមិត្តកុំយកគំរូតាមឱ្យសោះ» ៕

អត្ថបទដែលជាប់ទាក់ទង