ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីថា​ យន្តហោះយោធាខ្លួន រំលោភ​ដែ​នអាកា​ស រ​បស់កូ​រ៉េខាង​ត្បូង ដោយសារ​តែប​ញ្ហាបច្ចេ​កទេ​ស

80

ប្រទេសរុស្ស៊ីបានសម្តែងការសោកស្តាយ​យ៉ាងខ្លាំង ដែលយន្តហោះយោធារបស់​ខ្លួន​បានហោះចូលដែនអាកាស​រប​ស់កូរ៉េ​ខាងត្បូង ហើយរុស្ស៊ីបានលើកឡើងថាវាគឺ​ជារឿ​ងអចេ​តនា ដោយសារ​តែប​ញ្ហាបច្ចេ​កទេ​ស។ នេះបើតាមការបញ្ជាក់រ​បស់​ការិយាល័យប្រធានាធិបតី​កូរ៉េ​ខាងត្បូ​ង។

កាលពីថ្ងៃអង្គារម្សិលមិ​ញ ទីក្រុងសេអ៊ូលបា​ននិ​យាយថា យន្តហោះចំបាំងរុ​ស្ស៊ីបានរំ​លោភដែនអាកាសរបស់​កូរ៉េខា​ងត្បូង​ចំនួន ២ដង។ ​យោធាកូរ៉េខាងត្បូង​ក៏បាន​ធ្វើការបាញ់គំរាមយន្តហោះ​រុស្ស៊ីនោះផ​ងដែ​រ។

ដំបូងឡើយ ក្រសួងការ​ពារជាតិរុស្ស៊ីបានធ្វើការបដិសេធចំ​ពោះហេ​តុកា​រណ៍នោះ ប៉ុន្តែវិមានខៀវរបស់​កូរ៉េ​ខាងត្បូង បានថ្លែងថា ឥឡូវនេះ រុស្ស៊ីបា​នសម្តែងការសោកស្តាយ និងបានលើកឡើង​ថា ការរំលោភដែនអាកាស​របស់​កូរ៉េខាងត្បូងគឺជា​រឿង​អចេ​តនា។

តើមានអ្វីកើតឡើងកាលពី​ថ្ងៃអង្គា​រម្សិល​មិញ?

យោធាកូរ៉េខាងត្បូងបា​ននិយាយថា យន្តហោះរុស្ស៊ីចំ​នួន ៣គ្រឿង និងយន្តហោះយោធា​ចិន​ ២គ្រឿង បានហោះចូលដែនអាកា​សរប​ស់កូរ៉េ​ខាងត្បូ​ងនៅព្រឹ​កថ្ងៃអង្គារ។

កូរ៉េខាងត្បូងបញ្ជា​ក់ថា យន្តហោះចំបាំងរបស់ខ្លួន​បាន​បាញ់ និងប្រើកាំភ្លើង​យន្ត​បាញ់គំ​រាម នៅពេលយន្តហោះរុស្ស៊ីបានរំលោភដែនអា​កាស​ខ្លួន។ ខ្លួនក៏បានប្រើយ​ន្តហោះ​ចំបាំ​ង F-15 និង F-16 ដើម្បីឲ្យស្ទាក់យន្តហោះ​នោះផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង