ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនប្រាប់អោយ មន្ត្រីកែរប្រែឥរិយាបថបេីមិនចង់បញ្ជូនឈ្មោះ ទៅទទួលការព្រមានវិន័យរដ្ឋបាល

63

ភ្នំពញ ៖ អភិបាលខណ្ឌចំការមន​ ប្រាប់អោយមន្ត្រីក្រោមឱវាទកែរប្រែឥរិយាបថ​ ក្នុងការចុះសហការគ្នាធ្វេីការ​ពាក់ព័ន្ធនិងការងារសន្តិសុខ​ សណ្តាប់ធ្នាប់ និងសុវត្ថិភាព​ ចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌ​ ។

ប្រសាសន៍ព្រមាននេះធ្វេីឡេីងនៅក្នុងកិច្ចប្រជុំ​គណៈបញ្ចាការ​ឯកភាព​ខណ្ឌចំការមនដែលមានអាជ្ញាធរពាក់ព័ន្ធចូលរួមកាលពីរសៀលថ្ងៃទី២៥​ ខែកក្តដា ឆ្នាំ២០១៩នេះ​ ។ លោក​ ថេង​ សុថុល អភិបាលខណ្ឌចំការមនបានបន្ថែមអោយដឹងថា ប្រសិនបេីនៅតែមិនផ្លាស់ប្តូរឥរិយាបថក្នុងការចូលរួមសកម្មភាពការងាររបស់ខណ្ឌលោកនឹងបញ្ជូនឈ្មោះទៅអោយលោកអភិបាលរាជធានីដេីម្បីធ្វេីការពិន័យរដ្ឋបាល។ លោក ថេង​ សុថុល បានលេីកឡេីងត្រង់ៗចំពោះមុខក្នុងអង្គប្រជុំថា កន្លងមកលោក​ លោកស្រីជាអភិបាលរងខណ្ឌខ្វះការចូលរួមជាមួយអាជ្ញាធរក្នុងមូលដ្ឋានក្នុងការងារមួយចំនួនដូចជាបញ្ហាសន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពចរាចរណ៍​ ជាពិសេសការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងគ្រឿងស្រវឹងនៅពេលយប់។

កន្លងមកលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គណៈបញ្ជាការឯកភាពខណ្ឌមិនដកថយទេ ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៍ដោយក៍ត្រូវចាត់វិធានការរដ្ឋបាលដែរ មិនមានការយោគយល់ទេព្រោះរដ្ឋបាលខណ្ឌបានជូនដំណឹងរួចហើយដែរ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានណែនាំអោយលោក លោកស្រីជាចៅសង្កាត់និងមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់លើការងារសណ្តាប់ធ្នាប់បន្ថែមទៀត ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំប្រចាំខែរបស់ស្នងការដ្ឋាននគរបាលរាជធានី កាលពីថ្ងៃទី២៤ ខែកក្កដា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានជំរុញអោយអាជ្ញាធរពាក់ព័ន្ធបន្តដាក់គោលដៅរត្រួតពិនិត្យនៅពេលយប់នៅតាមមូលដ្ឋានខណ្ឌទាំង១៤ដេីម្បីធ្វេីការត្រួតពិនិត្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាពនិងពិនិត្យរកសារធាតុញៀន និងជាតិស្រវឹង ចំពោះអ្នកបើកបររថយន្តធុនធំ និងព្រូរថយន្តផងដែរ​ ដេីម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅទាប៕

 

អត្ថបទដែលជាប់ទាក់ទង