ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដសង្គ្រោះ៣គ្រឿង ត្រូវបានលោកស្រី ម៉ែន សំអន ប្រគល់ជូន មន្ទីរសុខាភិបាលខេត្ដស្វាយរៀង២ និងរាជធានី ១គ្រឿង ដើម្បីបម្រើសេវាសង្គ្រោះ អាយុជីវិតមនុស្ស

214

 

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រីប្រគល់រថយន្តសង្គ្រោះ៣គ្រឿង ជូនមន្ទីរសុខាភិបាលខេត្តស្វាយរៀង ២ និងរាជធានីភ្នំពេញ១ ដើម្បីបម្រើសាធារណៈ ជួយសង្គ្រោះ អាយុជីវិតមនុស្ស នៅពេលបងប្អូន ជួបឧបវទ្ទហេតុផ្សេងៗ ។ ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។


លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល រថយន្តពេទ្យសង្គ្រោះបន្ទាន់ ចំនួន៣គ្រឿង ពីលោកដាតូ ស៊្រីអាឡាមឡឹម នាយកក្រុមហ៊ុនអេសវី អីនធឺណាស្យូណាស់(SV INTER NATIONAL) ប្រទេសឡាវ ។ បន្ទាប់ពីទទួលបានរថយន្ត ពេទ្យសង្គ្រោះបន្ទាន់៣គ្រឿងនេះ ភ្លាមលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានប្រគល់បន្ត ទៅឲ្យមន្ទីរសុខាភិបាល ខេត្តស្វាយរៀង ២គ្រឿង និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចំនួន១គ្រឿង សម្រាប់ប្រើប្រាស់ផ្នែកសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ជួយសង្គ្រោះអាយុជីវិតមនុស្ស ។


លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្ដស្វាយរៀង បានបញ្ជាក់ថា៖ សម្រាប់មន្ទីរសុខាភិបាលខេត្តស្វាយរៀង ក្រោយពីបានទទួលរថយន្ដ ពេទ្យសង្គ្រោះចំនួន២គ្រឿង ពីលោកស្រីម៉ែន សំអន រួចមក លោកនិង
ធ្វើការបែងចែក ប្រគល់រថយន្តពេទ្យសង្គ្រោះបន្ទាន់ ១គ្រឿង ទៅឲ្យមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត និង ១គ្រឿង សម្រាប់មន្ទីរពេទ្យបង្អែកខេត្ដស្វាយរៀង ។ ដោយឡែក ១គ្រឿង សម្រាប់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់រថយន្តសង្គ្រោះនេះ ជាប្រយោជន៍បម្រើសេវាសុខភាព សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង