ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ ១១,១ ប៊ីលានដុល្លារ អាចទប់បញ្ហា បានប្រមាណ 5ខែ

330

លោកស្រី ជា សិរី បានថ្លែងថា កម្ពុជាមានទុនបម្រុងអន្តរជាតិកើនដល់ប្រមាណ 11,1 ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ បានប្រមាណ 5ខែ ហើយកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិបានពង្រឹងជំនឿទុកចិត្តដល់វិនិយោគិនមកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។

នេះបើយោងតាមសេចក្តីសង្ខេបបទឧទ្ទេសនាមរបស់លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា។

អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ លោកស្រី ជា សិរី បាន​លើកឡើងថា  ធនាគារជាតិ​នៃ​កម្ពុជា​ បានបង្កើនទុនបម្រុងអន្តរជាតិដុល កើនដល់ប្រមាណ ១១,១ ប៊ីលានដុល្លារ ដូច្នេះ​ក្នុងករណី​កម្ពុ​ជាមាន​វិបត្តិ ឬក៏​មានការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ណាមួយ កម្ពុជា​នឹងមាន​លទ្ធភាព​ទប់ទល់​បញ្ហា​ទាំង​នោះ បានរយៈពេល ៥ ខែ ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ ឬ​ច​ចារ​ផ្នែក​សេដ្ឋកិច្ច​ជាមួយ នឹងបណ្ដាប្រទេសផ្សេងៗបាន។ 

​លោកស្រី​បាន​បន្ថែមថា ការបង្កើត​ទុនបម្រុង​អន្តជាតិ​នេះ ក៏​ជួយ​ជំរុញ និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ ព្រោះ​វិនិយោគិន​ទាំងនោះ​ នឹងមានភាពជឿជាក់លើ ប្រាក់រៀល​របស់​ធនាគា​រ​កណ្ដាល ខណៈ​មាន​ទុនបម្រុង​ខ្ពស់ ដែល​អាច​ធានាបាន​នូវ​ស្ថិរភាព​ហិរញ្ញ​វ​ត្តុ ននិងនិងអត្រាប្តូរប្រាក់ក្នុងទីផ្សារ។

លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិ បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលទទួលបានភាពអំណោយផលទាំងពីកត្តាខាងក្រៅនិងខាងក្នុង។ កត្តាគាំទ្រខាងក្រៅរួមមាន កំណើនតម្រូវការចំពោះផលិតផលនាំចេញរបស់កម្ពុជា លំហូរចូលនៃវិនិយោគទុនបរទេស និងកំណើនក្នុងវិស័យទេសចរណ៍។ កត្តាខាងក្នុងគឺស្ថិរភាពដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ភាពអំណោយផលនៃបរិយាកាសវិនិយោគនិងធុរកិច្ច ការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។  
អតិផរណាមានកម្រិតទាប អត្រាប្តូរប្រាក់មានស្ថិរភាពល្អប្រសើរ ហើយទុនបម្រុងអន្តរជាតិត្រូវបានគរពូនឱ្យកើនឡើងខ្ពស់ ដែលបានចូលរួមពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ លើសពីនេះ វិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជាបានបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងវិសមភាព។ បច្ចុប្បន្ន សេវាហិរញ្ញវត្ថុបានពង្រីកវិសាលភាពទូទាំងប្រទេស ហើយបានផ្តល់ឱកាសដល់ប្រជាជនកាន់តែច្រើនក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចសម្រាប់លើកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរ។

លោក ថា យ៉ាវ៖ អគ្គបេឡា និងសាខាធនាគារជាតិ នៃកម្ពុជារាជធានី-ខេត្តទាំងអស់ បានសហការនិងខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការងារបង់ប្រាក់ និងបើកប្រាក់ជូនអតិថិជន ការងារគ្រប់គ្រង និងថែរក្សាការពារឃ្លាំងប្រាក់កន្លងមក។ អគ្គបេឡាសូមឱ្យមន្រ្តី-បុគ្គលិកទាំងអស់ បន្តអនុវត្តការងារគ្រប់គ្រង សាច់ប្រាក់ឱ្យទទួលបានលទ្ធផលកាន់តែប្រសើរបន្ថែមទៀត។ 
វិន័យការងារមានសារសំខាន់ណាស់ ដែលតម្រូវឱ្យមន្ត្រីបុគ្គលិករបស់ខ្លួន ត្រូវតែគោរព ដោយសារគុណតម្លៃនៃការគោរពវិន័យនាំមកនូវកិត្តិយស សេចក្តីថ្លៃថ្នូរ បរិស្ថានការងារល្អ និងធ្វើឱ្យការងារស្នូលប្រចាំថ្ងៃ ប្រព្រឹត្តទៅដោយប្រសិទ្ធភាព។ សមិទ្ធផលជាច្រើនដែលមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាបានចូលរួមចំណែកកសាងនិងអភិវឌ្ឍគួរឱ្យកត់សម្គាល់រួមមាន ការខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ការគោរពវិន័យការងារ ភាពស្មោះត្រង់ ស្មារតីសាមគ្គីជាប្រពៃណី និងឆន្ទ:អភិវឌ្ឍខ្លួនរបស់មន្ត្រីបុគ្គលិក៕

អត្ថបទដែលជាប់ទាក់ទង