ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើវេទិកាសាធារណៈក្នុងសង្កាត់ស្ពានថ្ម ដើម្បីទទួលយកសំណើ សំណូមពរ ,និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ

169

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំលោកអភិបាលរងខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ចុះធ្វើវេទិកាសាធារណៈ និងសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ដើម្បីទទួលយកសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយឲ្យបានទាន់ពេលវេលា។
លោកអភិបាលខណ្ឌបានលើកឡើងថា៖កន្លងមករដ្ឋបាលខណ្ឌបានយកចិត្តទុកដាក់គិតគូតដោះស្រាយរាល់ការលំបាកនិងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ក្នុងនោះលោកអភិបាលបានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួននិងបានដោះស្រាយសំណូមពរភ្លាមៗដែលដោះស្រាយបានសំណូមពរណាមិនអាចដោះស្រាយនៅថ្នាក់ខណ្ឌបានលោកទទទួលយកដើម្បីសុំទៅរដ្ឋបាលរាជធានីភ្នំពេញដោះស្រាយបន្ត។
ក្នុងឱកាសនោះដែរលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានលើកឡើងថា៖សាលារាជធានីក៏ដូចសាលាខណ្ឌមន្ត្រីទាំងអស់បានខិតខំផ្តល់បំរើសេវាជូនប្រជាពលរដ្ឋចំពោះតម្រូវការជីវភាពរាល់ថ្ងៃ។ក្នុងនោះកិច្ចការការពារសន្តិសុខសាធារណៈក្នុងសង្គមនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង