ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកទោសវាយគ្នាក្នុងពន្ធនាគារ នៅប្រេស៊ីល ស្លាប់ជាង៥០នាក់

62

ប្រេស៊ីល៖ យោងតាមសារព័ត៌មាន BBC ទើបចុះផ្សាយនាយប់ថ្ងៃទី២៩ ខែកក្កដានេះ បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន៥២នាក់ ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចគ្នា នៅក្នុងពន្ធនាគារមួយកន្លែង ស្ថិតក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីក្រុមអ្នកជាប់ទោស បានប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហ៊ុតឈាមអស់រយៈពេល៥ម៉ោង។

អ្នកទោសក្រុមទំនើង មកពីអគារមួយនៃពន្ធនាគារ បានបំពានទៅលើអ្នកទោសផ្នែកមួយផ្សេងទៀត នៅពន្ធនាគារ Altamira ស្ថិតក្នុងរដ្ឋ Pará របស់ប្រេស៊ីល។

ក្រុមមន្ត្រីបានផ្តល់ព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានថា ១៦នាក់ក្នុងចំណោមអ្នកដែលបានស្លាប់ទាំងអស់ គឺត្រូវបានកាត់ក្បាល។ របាយការណ៍មួយទៀត បានចុះផ្សាយថា ផ្នែកខ្លះនៃពន្ធនាគារ ត្រូវបានដុតបំផ្លាញ។ មន្ត្រីពន្ធនាគារចំនួន២នាក់ ដែលត្រូវបានចាប់ជំរិតដោយក្រុមអ្នកទោស នៅក្នុងការប៉ះទង្គិចគ្នាត្រូវបានដោះលែងវិញហើយ។

អំពើហិង្សានេះ បានកើតឡើង នៅវេលាម៉ោង៧ព្រឹក ម៉ោងក្នុងតំបន់ រហូតបញ្ចប់នៅពេលរសៀល៕

អត្ថបទដែលជាប់ទាក់ទង