ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសទុយណេស៊ី នឹងបន្តជើងហោះហើរ ទៅកាន់ប្រទេសលីប៊ី “ឆាប់ៗនេះ”

237

 

រដ្ឋមន្ត្រីការបរទេស របស់ប្រទេសទុយណេស៊ី លោក Khamis Al-Jahnawi បាននិយាយកាលពីថ្ងៃចន្ទថា ទុយនីស៊ី នឹងបន្តជើងហោះហើរ ទៅកាន់ប្រទេសជិតខាងលីប៊ី “ឆាប់ៗនេះ” ។

លោក Jahnawi បានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំមួយ ជាមួយនាយករដ្ឋមន្ត្រីលីប៊ី ដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ Fayez Serraj នៅក្នុងរដ្ឋធានីទ្រីប៉ូលី របស់លីប៊ី ជាទីដែលមន្រ្តីទាំងពីរ រូបបានជួបគ្នា។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ការិយាល័យព័ត៌មាន របស់នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នា ដើម្បីជួយសម្រួល ដល់ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ និងការគ្រប់គ្រងព្រំដែន រួមគ្នា។

សេចក្តីថ្លែងការណ៍មួយ បានសរសេរថា រដ្ឋមន្រ្តីទុយណេស៊ី បានបញ្ជាក់ជាថ្មី ពីការគាំទ្ររបស់ប្រទេសលោក ចំពោះរដ្ឋាភិបាល នៃកិច្ចព្រមព្រៀងជាតិ ដោយបានសង្កត់ធ្ងន់ លើបំណងប្រាថ្នា របស់ទុយណេស៊ី ក្នុងការស្តារសន្ទុះសេដ្ឋកិច្ចឡើងវិញ និងធ្វើឱ្យក្របខ័ណ្ឌច្បាប់ សម្រាប់ប្រតិបត្តិការ ពាណិជ្ជកម្មទៅវិញ ទៅមករវាងប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា “លោក Jahnawi បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនអាកាសចរណ៍ ទុយណេស៊ី នឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញ ក្នុងប្រទេសលីប៊ី ឆាប់ៗនេះ” ។

ក្រុមហ៊ុនអាកាសចរណ៍បរទេស ភាគច្រើន រួមទាំងក្រុមហ៊ុនអាកាសចរណ៍ ទុយណេស៊ី បានផ្អាកជើងហោះហើរ ទៅកាន់ប្រទេសលីប៊ី ដោយសារស្ថានការណ៍សន្តិសុខ កាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ 2014 មក។

ក្រុមបច្ចេកទេស នៃអាជ្ញាធរអាកាសចរណ៍ ស៊ីវិលទុយណេស៊ី បាននិងកំពុង ធ្វើទស្សនកិច្ចទៅប្រទេសលីប៊ី តាំងពីដើមឆ្នាំនេះ ដើម្បីពិនិត្យឡើងវិញ នូវលក្ខខណ្ឌបច្ចេកទេស និងសន្តិសុខ នៃព្រលានយន្តហោះលីប៊ី ដើម្បីត្រៀមសម្រាប់ការបន្តហោះហើរ៕

អត្ថបទដែលជាប់ទាក់ទង