ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ពួក​តា​លី​បង់ដាក់គ្រាប់​មីននៅ​គែ​ម​ថ្នល់​ រថយន្ត​បឺស​មួយ​គ្រឿងបើកកិនផ្ទុះ ស្លាប់២៨នាក់ ​​

98

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុស្ស​​២៨​នាក់​ ដែលភាគច្រើនជានារី​ និង​​កុមារ ​បាន​ត្រូវ​ស្លាប់ ពេល​រថយន្ត​បឺស​មួយ​គ្រឿង​​ត្រូវ​​គ្រាប់​មីន​ដែល​ដាក់​នៅ​គែ​ម​ថ្នល់​ដោយ​ពួក​តា​លី​បង់​ បណ្តាលឲ្យផ្ទុះប៉ើងរថយន្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែកក្កដា ឆ្នាំ២០១៩ ​នៅ​ភាគ​ខាងលិចប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ខេត្ត​ហ្វា​រ៉ា​ហ៍ នា​ភាគ​ខាងលិច​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​និយាយ​ថា នា​ព្រឹក​នោះ​ វេលា​ម៉ោង​​៦​ម៉ោង​ក្នុងស្រុក រថយន្ត​បឺស​មួយ​គ្រឿង ​ដែល​រត់​រវាង​ក្រុង​កាន់​ដា​ហារ ​និង​ក្រុង​ហេ​រ៉ាត បាន​ត្រូវ​គ្រាប់​មីន​ដែល​ពួក​តា​លី​បង់​ដាក់​នៅ​គា​ម​ថ្នល់​។ ​ពេល​នេះ​មាន​អ្នក​ស្លាប់​២៨​នាក់ ​ហើយ​មនុស្ស​១០​នាក់​ទៀត​រង​របួស​។ ​មីន​នោះ​ដាក់​សំដៅ​វាយប្រហារ​លើ​កងកម្លាំង​សន្តិសុខ​ ហើយចំនួន​ជន​រង​គ្រោះ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត​។

អត្ថបទដែលជាប់ទាក់ទង