ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌនិមន្តនិងដឹកនាំព្រះសង្ឃ១២៣អង្គគង់នៅវត្តជម្ពូរវ័ន្ធចូលរួមធ្វើអនាម័យ,អមសងខាងផ្លូវជាតិលេខ៤

341

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣ខែសីហានេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបាននិមន្តនិងដឹកនាំព្រះសង្ឃចំនួន ១២៣អង្គគង់នៅវត្តជម្ពូរវ័ន្ធក្នុងភូមិជម្ពូវ័ន្តសង្កាត់ចោមចៅទី២ ចូលរួមជាមួយនិងសហការជាមួយកងកំលាំងនគរបាល កងរាជអាវុធហត្ថ ក្រុមសណ្តាប់ធ្នាប់ និងក្រុមការងារស៊ិនទ្រី បានធ្វើអនាម័យអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីចំណុចរង្វង់មូលចោមចៅដល់មហាវិថីឈ្នះ ឈ្នះ ឬអតីតផ្លូវបំបែកកប់ស្រូវ។
ក្នុងឱកាសនោះលោក ហែម ដារិទ្ធិ បានលើកឡើងថា៖បើប្រជាពលរដ្ឋ ព្រះសង្ឃគងនៅវត្តនីមួយៗ កងនគរបាល កងរាជអាវុធហត្ថ ក្រុមសណ្តាប់ធ្នាប់ និងក្រុមការងារស៊ិនទ្រីចេះសហការគ្នាល្អ ធ្វើអនាម័យរាល់ថ្ងៃរាល់ខែបោះ ផ្លូវរបស់យើង ស្អាត វត្តស្អាត ផ្ទះស្អាត ភូមិសង្កាត់និងទីក្រុងស្អាតមានអនាម័យបរិស្ថានល្អសុខភាពល្អនិងសេចក្ដីសុខគ្រប់គ្នា។
ក្នុងនោះលោកអភិបាលខណ្ឌពោធិសែនជ័យបានថ្លែងកោតសរសើរចំពោះព្រះសង្ឃគង់នៅវត្តជម្ពូរវ័ន្តដែលបាននិមន្តចូលរួមក្នុងការធ្វើអនាម័យអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីចំណុចរង្វង់មូលចោមចៅដល់មហាវិថីឈ្នះ ឈ្នះ ឬអតីតផ្លូវបំបែកកប់ស្រូវនាពេលនេះជាទឹកព្រះទ័យចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សានិងសំអាតអនាម័យនៅជុំវិញវត្តនិងផ្លូវសាធារណៈក៏ដូចមុខផ្ទះប្រជាពលរដ្ឋផងដែរ ដើម្បីចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខផងដែរ។
ក្នុងនោះ លោកអភិបាលខណ្ឌក៏សូមផ្ញើរសារនេះជូនដល់បងប្អូនក្នុងមូលដ្ឋានទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅចំណុចអមសងខាងផ្លូវជាតិលេខ៤ ពីរង្វង់មូលចោមចៅដល់មហាវិថីឈ្នះ ឈ្នះ ខាងលើ សូមចូលរួមសំអាតបរិស្ថាន ទុកដាក់សំរ៉ាមឱ្យបានត្រឹមត្រូវ ដើម្បីសោភណ្ឌភាពទីក្រុងយើង និងជាគំរូដល់ក្មេងៗ ព្រមទាំងឆ្លុះបញ្ចាំងពីការយល់ដឹងរបស់យើងទាំងអស់គ្នាំ៕

អត្ថបទដែលជាប់ទាក់ទង