ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យតូចចិត្តប្តីរត់ចោល ស្រ្តីម្នាក់ធ្វើអត្តឃាតចងក

79

ស្ត្រីវ័យកណ្តាលម្នាក់ទំនងខូចចិត្តដោយសារប្តីរត់ចោល សម្រេចចិត្តចងកសម្លាប់ខ្លួនឯងស្លាប់នៅលើផ្ទះ។

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩នេះប្រជាពលរដ្ឋបានប្រទះឃើញ សាកសពស្ត្រីវ័យកណ្តាលខាងលើ បានចងកខ្លួនឯងស្លាប់នៅលើផ្ទះ ត្រង់ចំនុចក្រមទី៦ ភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

សាក្សីនៅកន្លែងកើតហេតុនិយាយថា ជនរងគ្រោះកន្លងមកតែងតែ ព្យាយាមរត់ទៅចងក ដើម្បីបញ្ចប់ជីវិតខ្លួនឯងដោយស្រែកទ្រហោយំថា ខ្លួនបានខូចចិត្តព្រោះតែ ប្តីបោះបង់ចោល ប៉ុន្តែរាល់ការប៉ុនប៉ងត្រូវបានអ្នកស្រុកជួយទាន់គ្រប់ពេលវេលា។

សមត្ថកិច្ចបំភ្លឺបន្ថែមថា ជនរងគ្រោះមានឈ្មោះមាស គឹមសួុន ភេទស្រី អាយុ៥៦ឆ្នាំ​ រស់នៅភូមិ ឃុំកន្លែងកើតហេតុខាងលើ ។ ជនរងគ្រោះស្លាប់ ដោយបានយកកន្លែងចងករបស់ខ្លួន ភ្ជាប់ទៅនឹងធ្នឹមផ្ទះ យោងតាមសភាពសាកសព របស់ជនរងគ្រោះបង្ហាញថា បានស្លាប់រយះពេល៣ទៅ៤យប់កន្លងមកហើយ ហើយអ្នកភូមិមិនបានដឹង ព្រោះតែផ្ទះនៅឆ្ងាយដាច់ៗពីគ្នា៕

អត្ថបទដែលជាប់ទាក់ទង