ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពីមានការបាញ់សម្លាប់ដង្កូវឌួង អាជ្ញាធររាជធានីភ្នំពេញបានរៀបចំដាំដំណាំស្មៅឡើងវិញនៅសួនច្បារក្តាន់២

125

ភ្នំពេញ៖អនុវត្តតាមការណែនាំរបស់លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  មន្ទីរសាធារណការនិងដឹងជញ្ជូនរាជធានីភ្នំពេញបានធ្វើការដាំស្មៅឡើងវិញនៅសួនច្បារក្តាន់២ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងខណ្ឌ៧មករារាជធានីភ្នំពេញ

   លោកសំសាមុតប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅរសៀលថ្ងៃទី០៥សីហានេះថាការដាំស្មៅឡើងវិញនៅសួនច្បារក្តាន់២នេះធ្វើឡើងក្រោយពីមានការបាញ់សម្លាប់ដង្កូវឌួងរួចទើបធ្វើការឈូសឆាយដីដាំឡើងវិញតែម្តង។

     ការដាំស្មៅនៅលើសួនច្បារក្តាន់២មួយចំណែកគឺដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រងទាក់ទាញភ្លៀវទេចរណ៍ជាតិនិងអន្តរជាតិដោយសារតែសួនច្បារក្តាន់២ស្ថិតនៅក្នុងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីដែលជាមហាវិថីមួយត្រូវបានភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ។

   សួនច្បារក្តាន់២ក្រៅពីលើកភ័ណ្ឌភាពរាជធានីភ្នំពេញហើយនោះវាក៏ជាកន្លែងសម្រាប់ឲ្យប្រជាពលរដ្ឋបានហាត់ប្រាណទាំងពេលព្រឹកពេលល្ងាចនិងពេលរាត្រីផងដែរ។

    គួរបញ្ជាក់ផងដែរថាក្រោមការដឹកនាំរបស់លោកឃួងស្រេងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលសួនច្បារសាធារណៈនានានៅក្នុងរាជធានីភ្នំពេញជាច្រើនកន្លែងជាមួយនិងការស្ថាបនាបង្គន់សាធារណៈស្អាតៗដាក់តាមសួនច្បារផងដែរដោយហេតុថាសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែវាក៏ជាកន្លែងមួយទុកអោយប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ។ផ្តើមចេញពីបញ្ហានេះទើបរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលធ្វើយ៉ាងណាឲ្យតាមបណ្ដាលសួនច្បារនីមួយៗគឺសុទ្ធតែមានកន្លែងសំរាប់អោយប្រជាពលរដ្ឋបានហាត់ប្រាណព្រោះថាការហាត់ប្រាណជាឱសថជំងឺដ៏សក្កិសិទ្ធក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ៕

 

អត្ថបទដែលជាប់ទាក់ទង