ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មណ្ឌលវិទ្យាល័យច្បារអំពៅ៖ ប្រឡងឌីប្លូមឬប្រលងសញ្ញាបត្របឋមភូមិថ្ងៃដំបូង ដំណើរការដោយរលូន

336

ភ្នំពេញ៖លោកហៀង សុខេង នាយកវិទ្យាល័យច្បារអំពៅ បានអោយដឹងនៅរសៀលថ្ងៃទី៥ខែសីហាឆ្នាំ២០១៩នេះថា ចំពោះសកម្មភាពនៃការប្រឡងសញ្ញាបត្របឋមភូមិ នាថ្ងៃដំបូងនេះបានប្រព្រឹត្តទៅ ដោយរលូនដោយសិស្សានុសិស្សដែលមាន ឈ្មោះប្រលងនៅមណ្ឌលវិទ្យាល័យច្បារអំពៅនេះ បានមកប្រលងគ្រប់ៗគ្នាតាម ពេលម៉ោងបានកំណត់។ហើយក្នុងនោះលោកនាយកហៀង សុខេងក៏បានថ្លែងអំណអរគុណ ចំពោះសកម្មភាពក្រុមយុវជនកាកបាទក្រហម និង យុវជនកាយរឹទ្ធដែលបាន ចូលរួមធ្វើការត្រួតពិនិត្យដោយឆែកឆេរ សំណៅឯកសារនិងលោកគ្រូអ្នកគ្រូឆែកសញ្ញា សម្គាល់លើសន្លឹកកិច្ចការសិស្សក្នុង ដំណើរការប្រលងសញ្ញាបត្របឋមភូមិនាថ្ងៃនេះដែលជាថ្ងៃដំបូង។
ចំពោះលោកគ្រូ អ្នកគ្រូជាគណៈកម្មការចូលរួម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
បេក្ខជនចូលរួមប្រលងនៅថ្ងៃនេះ គឺគឺមានវិន័យសណ្ដាប់ធ្នាប់ល្អ ពោលគឺគ្មានសំណៅឯកសារបន្តិចសោះឡើយ ពោលគឺថ្ងៃប្រលងនាថ្ងៃដំបូងនេះ គឺថ្ងៃទី៥ខែសីហានេះគឺដំណើរការប្រព្រឹត្តទៅ ដោយរលូនដោយល្អប្រសើរ។
ជាមួយគ្នានេះលោកហៀង សុខេង នាយកវិទ្យាល័យច្បារអំពៅ សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលបានដាក់កម្លាំងសមត្ថកិច្ចអាជ្ញាធរចុះ មករក្សាការពារសន្តិសុខណ្ដាប់ធ្នាប់ នៅមណ្ឌលប្រលងវិទ្យាល័យច្បារអំពៅបានល្អប្រសើ។
លោកនាយកអោយដឹងទៀតថា ចំពោះបេក្ខជនចូលរួមប្រឡងរួមមាន ៖ចំនួន៥៧៧នាក់និង២៤បន្ទប់៕

អត្ថបទដែលជាប់ទាក់ទង