ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​សេនាប្រមុខខា​លី​ហ្វា​ហា​ហ្វ​តា ទម្លាក់គ្រាប់បែក ​លើអគារ​មួយ​របស់​រដ្ឋាភិបាល ជា​កន្លែង​ប្រជុំ​ ស្លាប់ជាង៤០នាក់ និងរបួសជាង៦០នាក់ នៅលីប៊ី

78


​លី​ប៊ី ៖ ជន​ស៊ីវិល​យ៉ាងតិច​៤២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួ​​យ ប្រឆាំង​ទីក្រុង​មួយ​នា​ភាគ​ខាងត្បូង​លី​ប៊ី​ ដោយ​ចោទ​ថា ​នេះ​ជា​អំពើ​របស់​កងកម្លាំង​សេនាប្រមុខខា​លី​ហ្វា​ហា​ហ្វ​តា ​នៅ​ភាគ​ខាងកើត​ប្រទេស​​នេះ។

រដ្ឋាភិបាល​លី​ប៊ី​ អះអាង​ពី​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​៤​សីហា​នោះ ប្រឆាំង​សង្កាត់​AL QALAA ក្រុង​MORZOUK ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់ ​ក្នុង​ចំណោម​ជន​ស៊ី​វិល ហើយ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​កងកម្លាំង​របស់​សេនាប្រមុខ​ហា​ហ្វ​តា​។

យោង​តាម​លោក​អ៊ីប្រា​ហ៊ី​ម​អូ​ម៉ា​ សមាជិក​ក្រុមប្រឹក្សា​ក្រុង ​MORZOUK​ថា នា​វេលា​ម៉ោង​១៧ ​ម៉ោង​ក្នុង​ស្រុក ​អគារ​មួយ​របស់​រដ្ឋាភិបាល ជា​កន្លែង​ប្រជុំ​របស់​មនុស្ស​ជាង​២០០​នាក់ ​ពិសេស​មនុស្ស​សំខាន់​ៗ ​នៃ​​ទីក្រុង​នេះ ដើម្បី​ដោះស្រាយ​ទំនាស់​សង្គម​នានា រង​ការ​ទម្លាក់​គ្រាប់បែក​៣​លើក ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤២​នាក់ ​ក្នុង​ចំណោម​ជន​ស៊ីវិល ហើយ​មនុស្ស​ជាង​៦០​នាក់​ទៀត​រង​របួស ធ្ងន់ស្រាល៕

អត្ថបទដែលជាប់ទាក់ទង