ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បទល្មើស​២​ករណី​ ដកហូត​ថ្នាំ​ជាង​២​គីឡូក្រាម​ និងយុវជន៣នាក់

55

​ភ្នំពេញ​ ៖​មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបក្រុមចែកចាយគ្រឿងញៀន ជាបន្ដបន្ទាប់ចំនួន៣នាក់ និងដកហូតបានថ្នាំញៀនជាង២គីឡូក្រាម នៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ។


មន្ដ្រីជាន់ខ្ពស់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះថា ដោយ​អនុវត្ត​តាម​ការ​បញ្ជា​ដឹកនាំ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​៥ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​៤០​នាទី​ លោក​ឧត្តមសេនីយ៍ទោ​ វ៉ា​ន់​ កុសល​ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​ផ្ទាល់​កម្លាំង​ជំនាញ​ (​ក​៨)​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​ចុះ​បង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ នៅ​២​ គោលដៅ​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ និង​ដកហូត​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម​ ។​

​គោលដៅ​ទី​១​ នៅ​ចំណុច​ផ្លូវ​បេតុង​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ និង​គោលដៅ​ទី​២​ នៅ​ចំណុច​ផ្ទះ​លេខ​២៨AZ​ ផ្លូវ​លេខ​២៧៨​ សង្កាត់​អូរ​ឡាំ​ពិ​ក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

លទ្ធផល​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ រួម​មាន​ ៖​ ១-​ឈ្មោះ​ អាន​ វាសនា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ ២-​ឈ្មោះ​ សេក​ ស្រី​ប៉ុ​ច​ ភេ​ស្រី​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និង​៣-​ឈ្មោះ​ ម៉ែ​ន​ សុទ្ធ​សំណាង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ។​

វត្ថុ​តាង​ចាប់​យក​៖​ សារធាតុ​ញៀន​សរុប​ ទម្ងន់​ ២​ គីឡូក្រាម​ និង​១១១.៤២​ក្រាម​ ក្នុង​នោះ​ ១-​មេ​តំ​ហ្វេ​តា​មីន​ គ្រាប់​(WY)​ទម្ងន់​ ១៧៧,៤៦​ក្រាម​,​ ២-​អ៊ិ​ច​ស្តា​ស៊ី​គ្រាប់​ និង​ម្សៅ​ទម្ងន់​ ១៩៣៣,៩៦​ក្រាម​ ។​

ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង