ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះ បង្គោលភ្លើងមួយ ដើមធំ នៅជិតស្តុបបូកគោ

204

 

ភ្នំពេញ ៖ នៅម៉ោងជិត៩ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មុននេះបន្តិច មានករណីទុស្សេចរន្តអគ្គិភ័យ លើបង្គោលភ្លើងដ៏ធំមួយ បង្កើតជាអណ្តាតភ្លើង ឆាបឆេះយ៉ាងខ្លាំងខ្លា លាយលំជាផ្កាភ្លើង នៅតាមបណ្តោយ ផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

អ្នកនៅកន្លែងកើតហេតុឱ្យដឹងថា មុនកើតហេតុគេសង្គេតឃើញ មានផ្សែងហ៊ុយ ចេញពីកាបិនភ្លើង លុះមួយសន្ទុះ ស្រាប់តែទុស្សេចរន្ត ផ្ទុះកាបិនភ្លើង និងខ្សែភ្លើង កកើតជាអណ្តាតភ្លើង ឆាបឆេះខ្លាំងខ្លាដែរម្តង ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្កិភ័យ បានចុះអន្តរាគមន៍ភ្លាមៗ និងបានទំនាក់ទំនង ទៅកាន់ EDC ឲ្យបិទចរន្តភ្លើង រួចធ្វើការបាញ់ទឹកអស់ រថយន្តមួយគ្រឿង ទើបគ្រប់គ្រង ស្ថានការណ៍ បាន១០០ភាគរយ ។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មានការកកស្ទះចរាចរណ៍ នៅចំណុចខាងលើ ក្នុងរយៈពេលខ្លី ៕

អត្ថបទដែលជាប់ទាក់ទង