ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំ​ណោយ​​ម​នុ​ស្សធ​ម៌ ជូនដល់ចាស់ជរា​គ្មា​នទីពឹង​ ស្ត្រីមេម៉ាយកូ​ន​ច្រើន​ កុមារកំព្រា​ ជនពិការ​ និង​អ្នករស់នៅជាមួ​យ​មេរោ​គអេដ​ស៍​

39

កំពង់ឆ្នាំង៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ​ហ​មកម្ពុ​ជា​ និងគណៈប្រតិភូអមដំណើរ​ បាន​អញ្ជើញជួបសំណេះសំណាល​​ ​សួរសុខទុក្ខ និងផ្តល់អំណោយ​ម​នុ​ស្សធ​ម៌ដោយ​ផ្ទាល់ ជូនដល់ចាស់ជរា​គ្មា​នទីពឹង​ ស្ត្រីមេម៉ាយកូ​ន​ច្រើន​ កុមារកំព្រា​ ជនពិការ​ និង​អ្នករស់នៅជាមួ​យ​មេរោ​គអេដ​ស៍​ សរុបចំនួន​ ១.២៧៥គ្រួសារ​ រស់នៅភូមិចំនួន​១៣ ឃុំចំនួន​១០ នៃស្រុកបរិបូរ​ណ៌​ ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះ​ បានប្រារព្ធធ្វើឡើង​នៅ​ទីទួល​សុវ​ត្ថិភាព​ ភូមិសេះស្លាប់​ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូរណ៌​ ​ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធ​ ទី ៧​ ខែ​សីហា​ ឆ្នាំ​២០១៩​ នេះ​ ។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម​ មី១កេស ត្រីខ១០កំ​ប៉ុង ឃីត១​ (មុង១​ ភួយ១ សារុង១ ក្រមា១ អាវយឺត១)​ ទឹកសុទ្ធ​១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត​ ជាអំណោយ​រប​ស់ សម្តេចតេជោ​នាយ​ក​រដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹ​ទ្ធ​បណ្ឌិ​ត។ ដោយឡែក​ សិស្សានុសិស្សចំ​នួ​ន​ ២១៥នាក់​ ក្នុងម្នាក់ៗ​ទទួ​ល​បាន​ សៀវភៅ​ ២ក្បាល​ ប៊ិក​ ១​ដើម​ និងថវិកា​ ១ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង